ក្រសួងសុខាភិបាល: នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ មានអ្នកជំងឺជាស្ត្រី​ ម្នាក់អាយុ​ ៤៨ឆ្នាំ​ បានស្លាប់បាត់បង់ជីវិត​ មិនមែនដោយសារជំងឺកូវីដ-១៩​ នោះឡេីយ​

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាលបានអោយដឹងថា, កាលពីថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង​ ១៦:៣០នាទីរសៀល​ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ មានអ្នកជំងឺជាស្ត្រី​ ម្នាក់អាយុ​ ៤៨ឆ្នាំ​ បានស្លាប់បាត់បង់ជីវិត​ ដោយសារស្ហុកភ្លាមៗបណ្តាលមកពីការហូរឈាមក្រពះខ្លាំងផង​ និងហូរឈាមរដូវច្រេីនពេកផង​ មិនមែនដោយសារជំងឺកូវីដ-១៩​ នោះឡេីយ​។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៤៣ឆ្នាំ ដែលរស់នៅក្នុងខេត្តព្រះ សីហនុ បានស្លាប់បាត់បង់ជីវិត ដោយសារការធ្លាក់ឈាមខ្លាំង(ហូរឈាមក្រពះ និងហូរឈាមរដូវច្រើន) កាលថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០ នាទី រសៀល។
ស្ត្រីខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយមូលហេតុ ហូរឈាមរដូវច្រើន និងមានជំងឺក្រពះរ៉ាំរៃ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់ស្រ្តីនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១
ក្រុមគ្រូពេទ្យទទួលបានលទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ពីមន្ទីរពិសោធន៍វិទ្យាប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សពមាន
វិជ្ជមានវីរុសកូវីដ-១៩។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺខាងលើនេះ មានសភាពធ្ងន់ធ្ងរ ដោយមានការហូរឈាមក្រពះយ៉ាងច្រើន គំហុក បូករួមនិងការហូរឈាមរដូវខ្លាំងផងដែរនោះ បានបណ្តាលឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១៦:៣០នាទី រសៀល ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស និងមានការបញ្ចូលឈាមក៏ដោយ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៣ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារស្មុក ភ្លាមៗបណ្តាលមកពីការបាត់បង់ឈាមច្រើនយ៉ាងគំហុក មិនមែនដោយសារជំងឺកូវីដ-១៩នោះទេ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print