ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ទទួលជំនួយសម្ភារៈវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូវីដ-១៩ ពីអគ្គនាយកនៃស្ថាប័នចារកម្មយោធាម៉ាឡេស៊ី តំណាងរដ្ឋបាភិបាលនៃប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម DATUK ROSTAM AFFENDI BIN DATO’ SALLEH អគ្គនាយក ស្ថាប័នចារកម្មស៊ីវិលម៉ាឡេស៊ី និង លោក ឧត្តមសេនីយ៍ឯក DATUK AHMAD NORIHAN BIN JALAL អគ្គនាយកនៃស្ថាប័នចារកម្មយោធាម៉ាឡេស៊ី តំណាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានធ្វើដំណើរទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំយកនូវជំនួយសម្ភារៈវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមាន ម៉ាស ពេទ្យ (០៣ ស្រទាប់), ស្រោមដៃពេទ្យទំហំ M និងL, របាំងមុខ ឈុតសម្រាក់បំពាក់ការពារជំងឺកូវិដ (PPE), ឧបករណ៍តេស្តេរកមេរោគ និង ថវិការចំនួន ៥០,០០០ ដុល្លា ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានចារកិច្ច នៃក្រសួងការពារជាតិ។

ការជួយឧបត្ថម្ភនេះជាការគាំទ្ររបស់រដ្ឋាភិបាលម៉ាឡេស៊ី ដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អគ្គនាយកនៃស្ថាប័នចារកម្មយោធាម៉ាឡេស៊ី តំណាងរដ្ឋបាភិបាលនៃប្រទេសម៉ាឡេស៊ីដែលបាននាំយកសំភារៈមកប្រគល់ជូននាពេលនេះ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាកដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ឯកឧត្តម បានបញ្ជាក់ថា អំណោយ ដែលបានផ្ដល់ជូននៅថ្ងៃនេះ និង​យកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមបរិបទនាពេលបច្ចុប្បន្ន៕

...

 


ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print