រកឃើញករណី វិជ្ជមានកូវីដ១៩ ជនជាតិខ្មែរចំនួន ០១នាក់ទៀត ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ , រដ្ឋបាលខេត្តកែបសូមអោយអ្នកពាក់ព័ន្ធទៅផ្តល់សំណាក

ចែករំលែក៖

ខេត្តកែប, រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្រាប់ព្រឹត្តិការណ៍២០ កុម្ភៈ នៃការឆ្លងរីករាលដាលនៃជំងឺកូពី១៩ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ខេត្តកែបបាន រកឃើញករណី វិជ្ជមានកូវីដ១៩ ជនជាតិខ្មែរចំនួន ០១នាក់ទៀត ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងល្ពៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មកធ្វើជាកម្មករស្ថាបនាផ្លូវនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ជាករណីទី២។

-ប្រវត្តិអ្នកផ្ទុកកូវីដ១៩ ៖ មុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បុគ្គលរូបនេះ ជាកម្មករផ្សាដែក នៅផ្សារ ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មកដល់ការដ្ឋានស្ថាបនាផ្លូវ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប តាមរយៈរថយន្ត០១គ្រឿងមានមនុស្សចំនួន ០៤នាក់(ជនជាតិចិន ចំនួន ០២នាក់ និងជនជាតិខ្មែរ ចំនួន០២នាក់) មកស្នាក់នៅ និងធ្វើការងារជាជាងផ្សាដែក នៅការដ្ឋានស្ថាបនាផ្លូវ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ រហូតដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយ តបបន្ទាន់បាននាំយកបុគ្គលទាំង០៤នាក់នេះ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត និងយកសំណាក វត្ថុវិភាគ ទទួលលទ្ធផលអវិជ្ជមាន ។ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ យកសំណាកវត្ថុវិភាគលើកទី២ ទទួលលទ្ធផលវិជ្ជមាន ចំនួន ០១នាក់ គឺ ឈ្មោះ អ៊ុន រិទ្ធី បច្ចុប្បន្នបុគ្គលវិជ្ជមាននេះ ត្រូវបានបញ្ជូនទៅសម្រាកនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។
-ទីតាំងដែលបុគ្គលវិជ្ជមានបានទៅដល់ និងប៉ះពាល់ផ្ទាល់ ៖ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២១ បុគ្គលរូបនេះ មិនបានចេញពីការដ្ឋាននេះឡើយ។
អាស្រ័យហេតុនេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយ ដែលមានការពាក់ព័ន្ធជាមួយបុគ្គល ឬទីតាំងខាងលើ និងមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូម ទំនាក់ទំនងក្រុមការងារ តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីធ្វើតេស្ត សំណាកឱ្យបានឆាប់បំផុត។ ចំពោះអ្នកដែលប៉ះពាល់ដោយប្រយោលជាមួយបុគ្គលរូបនេះ សូមតាមដានសុខភាព របស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះខ្លួនឯង សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ក្នុងសហគមន៍។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាន នេះ – ៣ការពារ និង ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់អនុវត្តឱ្យបាននូវវិធានការ ៣កុំ” និងវិធានការនានារបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print