សមត្ថកិច្ចចម្រុះខណ្ឌចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនមនុស្ស៩នាក់ និងទូហ្គេម២ទូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងចម្រុះខណ្ឌចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដោយមានការអនុញ្ញាតពីលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានឃាត់ខ្លួនប្រុសស្រី០៩នាក់ និងទូហ្គេមចំនួន២ទូ។

ការចុះបង្ក្រាបទីតាំងល្បែងហ្គេមត្រីខុសច្បាប់ខាងលើធ្វើឡើងកាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះគ្មានលេខមួយកន្លែង ភូមិ20 សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់បានមនុស្ស ០៩នាក់ ស្រី ០២នាក់ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីចំនួន ០២ទូ និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1FF-1256 ។

បច្ចុប្បន្នប្រុសស្រី០៩នាក់រួមទាំងទូហ្គេមនេះត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

20160303075536

20160303075535

20160303075535 (1)

20160303075535 (2)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print