បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ខណៈបើកម៉ូតូគេចពីសមត្ថកិច្ចកំពុងធ្វើចរាចរណ៍ចាប់មួក

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់បាក់ភ្លៅខាងឆ្វេងនិងរងរបួសត្រង់ចង្កាដោយសារបើកម៉ូតូគេចពីសមត្ថកិច្ចកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ៧៨ក្នុងក្រុងបានលុង។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១៦ និង៤៥នាទីល្ងាចថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ត្រង់ចំណុចមុខភូមិគ្រឹះធីសុខា ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

បុរសរងគ្រោះថ្នាក់នេះមានឈ្មោះឆនហង្ស(ហៅទឺម) អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរកម្មករស្នាក់នៅភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុង។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបើកម៉ូតូឌុបគ្នាពីរនាក់ជិះម៉ាកឌ្រឹមសង់ ស៊េរីឆ្នាំ២០១០ ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម១J-២១៧២ បើកបរក្នុងទិសដៅពីកើតទៅលិចលុះឃើញសមត្ថកិច្ចកំពុងធ្វើចរាចរណ៍ជនរងគ្រោះក៍បើកម៉ូតូត្រឡប់ក្រោយដើម្បីទៅយកមួកសុវត្ថិភាពតែពេលនោះសមត្ថកិច្ចម្នាក់ដែលពួនក៍មករារាំងខណៈម៉ូតូកំពុងលឿនក៍បានបុកចំដៃសមត្ថកិច្ចកាន់អេកូមលើផ្ទៃមុខជនរងគ្រោះបណ្តាលឲ្យរេចង្កូតម៉ូតូធ្លាក់ទៅចញ្ចើមផ្លូវខាងឆ្វេងបុកនិងបង្គោលបណ្តាលឲ្យបាក់ភ្លៅខាងឆ្វេងនិងរងរបួសត្រង់ចង្កាយ៉ាងធ្ងន់ធ្ងរត្រូវបានឡានសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរីឯម៉ូតូសមត្ថកិច្ចអូសយកមករក្សាទុកនៅស្នងការនគបាលចរាចរណ៍ជើងគោកខេត្តរងចាំការដោះស្រាយជាក្រោយ៕

20160303070454 (2)

20160303070454

20160303070454 (1)

20160303070454 (3)

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print