ខេត្តព្រៃវែងៈ នៅថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៦
ក្រោមការចង្អុលបង្ហាញពី លោក ហុ៊ន ម៉ាណែត ជាស្ថាបនិក និង លោក មុឹង ពន្លក ជាប្រធានចលនាយុវជនកម្ពុជា ក១៥៧ បានចាត់តាំងអោយ លោក កាន់ ទ្រី ជាប្រធាន សាខាខេត្តព្រៃវែង បានចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅខេត្តព្រៃវែង ដែលរស់នៅ ២ ស្រុក គឺ ស្រុកបាភ្នំ និងស្រុកកំពង់ត្របែក.
១- ស្រុកបាភ្នំ បានយកអំណោយជាសម្ភារ:និងថវិកាចែកជូន លោកតា អេង ពេជ អាយុ៨៣ឆ្នាំនិងលោកយាយ ជា យ៉ាន អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិផ្លូវលួស ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងអំណោយនោះ រួមមាន អង្ករ២៥គីឡូ, ត្រីខ១យួរ, ទឹកសីុអីុវ១យួរ, ទឹកត្រី១យួរ, ប្រេងឆា១យួរ, ប៊ីចេង១កញ្ចប់, មី១កេះ, ស្ករស១គីឡូ, ប្រេងកូឡា២ដប, អំបិល១គីឡូ, តែ១គីឡូ, ថ្នាំពេទ្យ៥បន្ទះ, ក្រម៉ា២, សារ៉ុង២, និងថវិកា១០មឺុនរៀល។.
២- ស្រុកកំពង់ត្របែក បានយកអំណោយជាសម្ភារះនិងថវិកាទៅចែកជូនសិស្សមត្តេយ្យសហគមន៍ព្រៃក្រាំងចំនួន៣១នាក់ស្រី១៧នាក់ អ្នកគ្រូ២នាក់ អ្នកគ្រប់គ្រងសហគមន៍៥នាក់ ដែលស្ថិតក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង. ក្នុងម្នាក់ៗទទួលបាន. ការតាប១, សៀវភៅសរសេរ៥ក្បាល, ក្តាឈ្នួនសរសេរស្វឺត១, ប៊ិច១ដើម, ជ័រលុប២ដុំ, ខ្មៅដៃ២ដើម, បន្ទាត់១, ប្រដាប់ចិតខ្មៅដៃ១, នំប័ងុបាក់យ៉ុង១, ទឹកសុទ្ធ១ដប, និងថវិកា៥ពាន់រៀល, ជូនអ្នកគ្រូ២នាក់ ម្នាក់៥មឺុនរៀល, ជូនប្រធានសហគមន៍១០មឺុនរៀល, និងសហការី៤នាក់ ម្នាក់៥មឺុនរៀល, ជូនអង្ករ៥០គីឡូនិងថ្នាំពេទ្យ៥០បន្ទះសំរាប់បំរើការក្នុងសហគមន៍៕ សុខ ខេមរា