គ្រួសារលោក Jack Whittaker បានត្រូវឆ្នោតរង្វាន់ធំរហូតដល់ទៅ៣១៤ .៩០០.០០០ លានដុល្លារអាមេរិកក្លាយ ជាមហាសេដ្ឋីមួយរូបក្នុងមួយប៉ប្រិចភ្នែក ប៉ុន្ដែ៤ឆ្នាំក្រោយមកប្រាក់ទាំងនោះត្រូវ រលាយទៅវិញទាំងអស់ទាំងអាយុជីវិត គ្រួសារផងដែរ។ ចាប់តាំងពីពេលត្រូវ ឆ្នោតគ្រួសាររបស់លោកមានអ្នកស្លាប់ជាបន្ដបន្ទាប់ ។
លោក Jack Whittaker ក៏ជាអ្នករក ស៊ីទទួលបានជោគជ័យមួយរូបក្នុងសង្គម មុនពេលលោកត្រូវឆ្នោត Powerball ជាង៣១៤លានដុល្លារអាមេរិកកាលពី ថ្ងៃខែធ្នូ ឆ្នាំ២០០២។ លោកបានក្លាយជា មហាសេដ្ឋីក្នុងមួយរំពេចជួយឱ្យជីវិត របស់លោកនិងគ្រួសាររីកមុខរីកមាត់ យ៉ាងខ្លាំង ។
ប៉ុន្ដែក្រោយរយៈពេល៨ខែដែលបាន ត្រូវឆ្នោតមកលោក Jack Whittaker ក៏បានបាត់បង់រថយន្ដមួយគ្រឿងបាន តម្លៃ៥៤៥.០០០ដុល្លារក្នុងពេលដែល លោកបានទៅកម្សាន្ដនៅរង្គសាលមួយ។ មិនត្រឹមតែប៉ុណ្ណោះស្រីៗនៅទីនោះមានបង្ខំឱ្យលោកផឹកស្រាស្រវឹងជោកលួច លុយអស់ជាច្រើនទៀតផង ។
នៅខែកញ្ញា ឆ្នាំ២០០៤ មិត្ដប្រុស របស់ចៅស្រីលោកស្លាប់ដោយប្រើថ្នាំ ញៀនជ្រុលចំណែកចៅស្រីបង្កើតក៏បានស្លាប់នៅក្នុងផ្ទះមិត្ដភក្ដិរយៈពេល៣ខែ ក្រោយមក។ ចំណែកកាស៊ីណូដែល ជំពាក់បំណុលលោក១,៥លានដុល្លារក៏ ស្រាប់តែបិទទ្វារ ។ អ្វីដែលឈឺចាប់ជាង នេះនោះគឺកូនស្រីរបស់លោកក៏បានស្លាប់ ដោយសារជំងឺ ។
មិនត្រឹមតែប៉ុណ្ណោះ លោក Jack Whittaker ត្រូវគេប្ដឹងឡើងទៅតុលាការ ពីបទល្មើសផ្សេងៗធ្វើឱ្យទ្រព្យសម្បត្ដិរបស់ លោកទាំងប៉ុន្មានដែលចូលមកដោយស្រួល ក៏បាន “ពាក់មួកដើរចេញទៅទាំងអស់” ដោយគ្មានអាឡោះអាល័យ ៕ ម៉ែវ សាធី