បណ្ណាល័យ​ចល័ត​របស់​អង្គការ​ស៊ី​ប៉ាចំនួន២នឹងមានភ្ជាប់​បច្ចេកវិទ្យា​ទំនើប​

ចែករំលែក៖

ភ្នំពេញ​៖​ ការនិយមអានសៀវភៅរបស់ប្រជាជនកម្ពុជា នៅមានចំនួនតិចនៅឡើយ បើធៀបទៅនឹងប្រទេសជិតខាង

...
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការប្រែប្រួលច្រើន។ ដើម្បីជំរុញនិងទាក់ទាញការអានសៀវឲ្យកាន់តែច្រើននោះអង្គការស៊ីប៉ានឹងបើកប្រតិបត្តិការបណ្ណាល័យចល័តរបស់ខ្លួនចំនួន២រថយន្តដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណេត។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅ​ថ្ងៃទី​០៣ ខែមីនា នេះនៅទីស្នាក់ការអង្គការផ្ទាល់ដែលក្រុមហ៊ុន Smart បានឧបត្ថម្ភ​​ដំណើរការ​បណ្ណាល័យ​ចល័ត​ចំនួន​២​របស់​អង្គការ​ស៊ី​ប៉ាដើម្បី​លើកកម្ពស់​ការអាន​នៅក្នុង​ប្រទេស​កម្ពុជា​។ បណ្ណាល័យ​ទាំង​២​នេះនឹង​ប្រតិបត្តិការ​នៅតាម​ភូមិ​គោលដៅ​ចំនួន​១៨​កន្លែង​ជា​រៀងរាល់ថ្ងៃនៅក្នុង​រាជធានី​ភ្នំពេញនិង​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ​។

ក្រោយពីបណ្ណាល័យ​ចល័ត​ចំនួន​៨​របស់​ស៊ី​ប៉ាបានធ្វើ​សហប្រតិបត្តិការ​នៅ​ទូទាំងប្រទេសដើម្បី​កាត់បន្ថយ​អ្នក​មិនចេះ​អក្សរ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ី​ប៉ាបាន​ថ្លែង​ថា ​ការអានគឺជា​គន្លឹះ​សម្រាប់​វិស័យ​អប់រំនិង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​។ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុនខាងលើគឺអនុញ្ញាត​ឲ្យ​អង្គការ​ស៊ី​ប៉ាពង្រីក​សកម្មភាព​រប​ស់​ខ្លួននិង​ប្រយុទ្ធប្រឆាំង​និង​អនក្ខរកម្ម​នៅក្នុង​សហគមន៍​ថ្មីព្រមទាំងលើកកម្ពស់​ការងារ​ស្ម័គ្រចិត្ត​នៅក្នុង​ចំណោម​យុវជន​កម្ពុជា​។

លោក​ ថូ ម៉ាសហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart  Axiata Group បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ក្រុមហ៊ុនរីករាយ​ក្នុងការ​សហការ​ណ៍​ជាមួយ​អង្គការ​ស៊ី​ប៉ាដើម្បី​លើកកម្ពស់​ការអាន​នៅក្នុង​ប្រទេស​កម្ពុជា​។លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ដើម្បី​កាត់បន្ថយ​អន​ក្ខ​រ​ភាពក្រុមហ៊ុនបានផ្តល់​ឡាន​បណ្ណាល័យ​ចល័ត​ចំនួន​២​គ្រឿងនិង​ផ្តល់​ការអាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យាដោយមាន​ថេ​ប្លេ​តភ្ជាប់​ជាមួយ​អ៊ី​ន​ធើ​ណែ​ត​ល្បឿន​លឿន​ហើយក្រុមហ៊ុនក៏​ប​ញ្ចូ​ន​បុគ្គលិក​ស្ម័គ្រចិត្ត​ទៅ​ជួយ​បង្រៀន​កុមារ​នៅក្នុង​សហគមន៍​ផងដែរ​។ លោក​បាន​អះអាង​បន្តថាប្រសិនបើ​បណ្ណាល័យ​ចល័ត​នេះមានការ​គាំទ្រនិង​ទទួលបាន​ជោគជ័យក្រុមហ៊ុននឹង​ជួយ​ពង្រីក​បណ្ណាល័យ​ចល័ត​នេះ​បន្ថែមទៀត​ផងដែរ។

គួរ​បញ្ជាក់ថាក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អង្គការស៊ីប៉ាបានធ្វើការលើគោលដៅក្នុងបំណងប្រយុទ្ធសម្រាប់ការអប់រំប្រកបដោយគុណភាពតាមរយៈការរៀបចំបណ្ណាល័យនៅក្នុងបរិស្ថានខុសៗគ្នា ដូចជាតាមសាលារៀន សហគមន៍ រោងចក្រ និងលើកកម្ពស់នៃការអាននៅក្នុងខេត្តចំនួន២៥។ សេវាកម្ម​របស់​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ស៊ី​ប៉ាមានដូចជាអាន​រឿងនិទាន​ឲ្យ​កុមារ​ស្តាប់ការលែង​ល្បែង​អប់រំការសម្តែង​តុក្កតាហើយ​អ្នកចូលរួមនិង​ក្រុមគ្រួសារ​របស់​កុមារ​ក៏​អាច​ខ្ចី​សៀវភៅ​បាន​ផងដែរ​៕

IMG_0693

IMG_0684

IMG_0688

IMG_0703

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print