តារាចម្រៀងឈីងឈីងថ្នាក់លើធ្វើខួបឲ្យជាលើកទី២

ចែករំលែក៖

IMG_0761

ភ្នំពេញ៖ តារាចម្រៀងថ្មីរបស់ផលិតកម្មកាលីបកញ្ញាឈីងឈីងត្រូវបានអ្នកការចាត់ទូទៅផលិតកម្ម“កាលីប”រៀបចំធ្វើខួបកំណើតឱ្យជាលើកទី២កាលពីរាត្រីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះនៅភោជនីយដ្ឋានវីហ្វេនក្រោមវត្តមានសិល្បករនិងភ្ញៀវជិត១០០នាក់ ។

គេចាំបានថា កាលពីអំឡុងខែមីនាឆ្នាំមុនតារាចម្រៀងរូបនេះបានរៀបចំកម្មវិធីខួបកំណើតម្តងរួចមកហើយនៅភោជនីយដ្ឋានរហាត់លាភ។ជាថ្មីម្តងទៀតនាងបានវរៀបចំដែលគេខ្សឹបខ្សៀវថាក្រោមការជួយជ្រោមជ្រែងពីមេកើយប៉ុន្តែតារាស្រីវ័យ២១ឆ្នាំរូបនេះបដិសេធមិនធ្វើការបកស្រាយ។នាងបញ្ជាក់ថា ការរៀបចំកម្មវិធីនេះគឺដើម្បីជួបជុំមិត្តរួមអាជីពដែលនាងបានស្គាល់គ្រាចូលប្រឡូកក្នុងអាជីពសិល្បៈក្នុងរយៈពេលចុងក្រោយនេះ។

នាងបន្តថាការងារសិល្បៈនាងកាន់តែរីកចម្រើនហើយសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះនាងក៏បានចេញបទ​ចម្រៀង២បទផងដែរគឺបទ «សង្សារខ្ញុំបែកស្លុយ» និងបទ «មានប្តីដែរនៅតែយ៉ាប់»។ នាងមិនបានបញ្ជាក់អំពីការចំណាយលើការរៀបចំពិធីខួបកំណើតនេះទេខណៈមិនទាន់សរុបអំពីការចំណាយផ្សេងៗប៉ុន្តែនាងពិតជារីករាយដែលបានជួបជុំសិល្បករជាច្រើនដែលបង្ហាញពីការរាប់អាននិងការរីកចម្រើននៃការងារសិល្បៈរបស់នាងផងដែរ។

ងាកទៅការងារសិល្ប់វិញឈីងឈីងបានរៀបរាប់ទាំងទំនុកចិត្តថានៅពេលខាងមុខនាងអាចមានឈ្មោះលេចធ្លោរជាងនេះស្របពេលដែលខាងផលិតកម្មកាលីបមានវិធីសាស្ត្រល្អក្នុងការវាយលុកទីផ្សារចម្រៀងសម្រាប់នាង។ ហេតុនេះហើយទើបងាកមកច្រៀងពេញទំហឹងតែម្តងទៅស្របពេលដែលខាងផលិតកម្មកាលីបគាត់ជួយយករូបនាងធ្វើជាតារាចម្រៀងប្រចាំផលិតកម្មទៀតនោះកាន់តែងាកមកចាប់អាជីពចម្រៀងតែម្តង។ក្រៅពីការច្រៀងនាងក៏កំពុងតែរីកចម្រើនលើការងារបង្ហាញម៉ូតផដែរបើទោះបីជានាងមិនចូលក្នុងក្រុមម៉ូដែលធំៗក៏ដោយ។

ចំពោះរឿងរ៉ាវស្នេហាវិញតារាចម្រៀងរូបនេះបញ្ជាក់ថា នាងមិនទាន់មានគូកំណាន់ចិត្តនៅឡើយហើយនាងចង់ប្រឡូកនឹងការងារសិល្បៈឲ្យបានកាន់ច្រើនជាងនេះ។ទោះជាយ៉ាងណាអ្នកក្នុងចង្កោមសិល្បៈលើកឡើងថានាងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីអ្នកចាត់ការទូទៅរបស់ផលិតកម្មខាងលើដែលសូម្បីតែការរៀបំខួបកំណើតក៏បុរសម្នាក់នោះរៀបចំយ៉ាងពិសេសសម្រាប់នាងដែរ៕ដោយ៖ វឌ្ឍនា

IMG_0811

IMG_0804

IMG_0795

IMG_0746

...

IMG_0736

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print