បាក់បង្គោលភ្លើងសង្កត់លើម៉ូតូរ៉ឺម៉កនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ: បង្គោលភ្លើងមួយ ដើមដែលហ៊ំព័ទ្ធទៅដោយខ្សែភ្លើងបានបាក់ត្រឹមគល់ដោយសារគ្រឿងចក្រកាយដីធ្វើផ្លូវជាតិ​លេខ១ លើកដៃឡើងលើ ខ្ពស់ពេក ពេលទម្លាក់មកវិញ ក៍ទាក់ជាមួយខ្សែភ្លើងបណ្តាលឲ្យទាញបង្គោលភ្លើងបាក់តែម្តង ។

ករណីបាក់បង្គោលខ្សែ ភ្លើងនេះបានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នៅចំនុចទល់មុខសាលាសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

លោករស់ សុភ័ក្រ អភិបាល រងខណ្ឌច្បារអំពៅដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះបាក់ នេះកើតឡើងដោយសារគ្រឿងចក្រកាយដីធ្វើផ្លូវជាតិលេខ១ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យប្រម៉ោយអេស្កាវ៉ាទ័រទាក់ជាមួយខ្សែភ្លើងដែលតឆ្លងកាត់ផ្លូវទាញបង្គោលភ្លើងបាក់សង្កត់ទៅលើម៉ូតូរ៉ឺម៉កមួយគ្រឿង តែសំណាង ល្អម្ចាស់ម៉ូតូមិនមានគ្រោះថ្នាក់មិនមានគ្រោះថ្នាក់ឡើយ ពោលគឺដើរចេញទាន់ហើយក៍មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដែរ ។

មួយម៉ោងក្រោយ កើតហេតុខាងក្រុមហ៊ុនអគ្គីសនីបានមករៀបចំដាក់ដាំបង្គោលថ្មីជំនួសវិញ ហើយបង្គោលដែលបាក់នេះគ្រោងនិងចេញនៅឆាប់ៗខាងមុខនេះដែរដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាផ្លូវជាតិលេខ១ ។

លោកអភិបាលរងបានបន្តថា ករណីនេះមិនបង្ក ឲ្យមានការកកស្ទះចរាចរទេ ចំណែកម៉ូតូដែលរងនូវការ ខូចខាតត្រូវបានអ្នកគ្រប់គ្រងការដ្ឋានស្ថាបនាផ្លូវចេញសំណងអោយជនរងគ្រោះ ។ ជាមួយគ្នានេះដែរក្នុងនាមអាជ្ញា ធរខណ្ឌសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានសំណងផលប៉ះគម្រោងស្ថាបនាផ្លូវជាតិលេខ១នេះ សូមរុះរើឬកាត់លំនៅដ្ឋានដែលរងនូវផលប៉ះពាល់ឲ្យបានរុះរាន់ ដើម្បីផ្តល់លទ្ធភាព ឲ្យក្រុមការងារស្ថាបនាផ្លូវជាតិអនុវត្តដោយរលូនរួចរាល់ទៅតាមផែនការ ក្នុងចន្លោះ ពេលអនុវត្តគម្រោងនេះដែរសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មេត្តាយោគយល់ដល់អាជ្ញាធរ និងប្រុង ប្រយ័ត្នដោយខ្លួនឯង ៕

20160303172312

20160303172312 (1)

20160303172312 (2)

20160303172312 (3)

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print