បណ្ណាល័យអេឡិកត្រូនិកដំបូងបំផុតសម្រាប់សិស្សនិងកុមារបើកសម្ពោធជាផ្លូវការ

ចែករំលែក៖

12787339_991280840937562_1916992854_o

ភ្នំពេញ៖បណ្ណាល័យអេឡិកត្រូនិកដំបូងបំផុតសម្រាប់សិស្សនិងកុមារសរសេរ និងអានជាពិសេសត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះនៅអនុវិទ្យាល័យហ៊ុនសែនស្វាយរលំស្ថិក្នុងស្រុកស្អាងខេត្តកណ្តាល។

ការប្រកាសបើកបណ្ណាល័យនេះដើម្បីជំរុញលើកទឹកចិត្តនិងទាក់ទាញឲ្យសិស្សានុសិស្សងាកមកចាប់អារម្មណ៍នឹងអានឲ្យបានកាន់តែច្រើន។

នេះគឺជាបណ្ណាល័យលើកដំបូងនៅក្នុងប្រទេសកម្ពុជាខណៈដែលប្រទេសជាច្រើននៅលើពិភលោកបានប្រើប្រាស់បណ្ណាល័យអេឡិកត្រូនិកនិងបច្ចេកវិទ្យាទំនើបនាសម័យឌីជីថលក្នុងវិស័យអំប់រំដើម្បីពង្រឹងគុណភាពអប់រំសិក្សាធិការរួចមកហើយ។ការផ្តល់Tablet សម្រាប់អភិឌ្ឍន៍ការអាននិងការសរសេររបស់កុមារចាប់ផ្តើមនៅវិទ្យា័យហ៊ុនសែនស្វាយរំលំដែលស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល តាមរយៈគម្រោងអង្គការអេដអេអាក់ស្យុងសហការជាមួយក្រសួងអប់រំយុជននិងកីឡាគ្រូបង្រៀននិងសិស្សានុសិស្សនៅតាមសាលាគោលដៅចំនួន៧ក្នុងខេត្តកណ្តានឹងទទួលបាននូឱកាសប្រើប្រាស់ជាលើកដំបូងនូវTablet សម្រាប់ជួយជម្រុញដ់ការអាននិងការសរសេររបស់ពួកគេ។

លោកវនសំភាស់នាយកកម្មវិធីរបស់អង្គការអេដអេអាក់ស្យុងប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា“គម្រោងនេះមានគោលបំណងធំៗបីគឺ៖ជួយអភិវឌ្ឍវប្បធម៌អំណានសម្រាប់សិស្សានុសិស្សដែលរស់នៅតំបន់ដាច់ស្រយាលក៏ដូចជាប្រជាជនកម្ពុជានិងធ្វើឲ្យមានភាពសម្បូរបែបទាំងបរិមាណនិងគុណភាពសម្រាប់សៀវភៅអាននិងសម្ភារៈសិក្សាផ្សេងៗទៀតតាមប្រព័ន្ធឌីជីថលតាមរយៈការសហការនិងការលើកទឹកចិត្តដល់អ្នកនិពន្ធក្នុងការផលិតសៀវភៅនិងឯកសារថ្មីៗពិសេសជួយពង្រឹងគុណភាពអប់រំនៅតាមមត្តេយ្យនិងបឋមសិក្សានៅតាមតំបន់ដាច់ស្រយាលដោយពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាICT។

លោកបន្តថាក្នុងក្របខណ្ឌនៃគម្រោងដែលមានឈ្មោះថា Khmer EAN Tablet ចំនួន២១០គ្រឿងនឹងត្រូចែកដល់សាលាគោលដៅចំនួន៧ដែមានសិស្សសរុបចំនួន១៥០០នាក់ដែលមានអាយុពី៣ទៅ១១ឆ្នាំ។ឧបករណ៍ទាំងនេះនិងជួយឲ្យកុមារនិងគ្រូបង្រៀនប្រើប្រាស់សម្រាប់សកម្មភាពអានរៀននិងសិក្សាបន្ថែមអំពីវិធីសាស្រ្តបង្រៀនជាដើម។

លោកនាយកកម្មវិធីបញ្ជាក់ថានៅពេលដែលយើងដោនឡូតយកកម្មវិធីនេះដាក់ក្នុងទូរស័ព្ទដៃ iPhone (ស្មាតហ្វូន) ឬក្នុងTablet របស់លោកអ្នកគឺចំណេញជាង១២០០ដុល្លារក្នុង១ឆ្នាំព្រោះថាកម្មវិធីនេះមានកម្មវិធីសិក្សាជាភាសាខ្មែរកម្មវិធីបង្រៀនភាសាខ្មែរនិងកម្មវិធីបណ្តុះគំនិតកុមារតូចៗជាច្រើននិងជម្រុញបុព្វហេតុនៃការអប់រំសម្រាប់ទាំងអស់គ្នាជាពិសេសការអប់រំជាមូលដ្ឋានសម្រាប់ជនដែលជួបការលំបាកនិងងាយរងគ្រោះជនដែលសិទ្ធិជាមូលដ្ឋានរបស់ពួកគេក្នុងការទទួលបានការអប់រំមិនទទួលបានការគោរពឬស្ថិតក្នុងភាពអន្តរាយពោលគឺក្នុងគោលបំណងជួយឲ្យពួកគេអាចជ្រើសរើសអនាគតកាន់តែប្រសើរ។

លោកសំរិតខឿនតំណាងការិយាល័យអប់រំស្រុកបានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះកម្មវិធីនេះក្នុងការជួយឲ្យសិស្សានុសិស្សមានភាពកាន់តែងាយស្រួយរៀនសូត្រប្រកបដោយគុណភាពស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុជននិងកីឡាពិសេសតាមអនុសាសន៍របស់លោករដ្ឋមន្រ្តីអ្នកចេះគឺជាប់៕ ដោយ៖ វឌ្ឍនា

12804021_991280847604228_1084795801_n

12804343_991280857604227_496751675_n

12810048_991280807604232_539051491_o

12822709_991280794270900_1725303389_o

...

12825563_991280770937569_545222894_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print