ភោជនីយដ្ឋាន ឈ្មោះ “Park Café” មានទីតាំងស្ថិតនៅផ្លូវ 128 សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បាន ចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា, ភោជនីយដ្ឋាន ឈ្មោះ “Park Café” មានទីតាំងស្ថិតនៅផ្លូវ 128 សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ។


អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូបអាហារនៅ ភោជនីយដ្ឋាន ឈ្មោះ “Park Café” មានទីតាំងស្ថិតនៅផ្លូវ 128 សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៧៖១៤ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៧៖១៤)។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print