បុរសម្នាក់បានធ្វើអត្តឃាតចង​.ក​ សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​មួយបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណៈប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតខ្លួនឯងដោយយកខ្សែភ្លើងចង.ក.ជាប់ធ្នឹមសំយ៉ាបផ្ទះ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣ ខែមីនា​ ឆ្នាំ២០១៦​ នៅចំណុចផ្ទះលក់អេតចាយមួយកន្លែង ភូមិត្រពាំង​ទា​ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍​សែនជ័យ​។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឌី​ ភេទប្រុស អាយុប្រហែល៦០​ឆ្នាំ​ មុខរបមិនពិតប្រាកដ។

តាមសាក្សីពីប្រជាពលរដ្ឋដែលនៅក្បែរបានអោយដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះបានសុំលុយម្ចាស់ផ្ទះចំនួន២០០០រៀល​ ដើម្បីទៅទិញធូបនិងទាន​ បន្ទាប់មកក៏សុំបាយមួយចាននិងបៀរមួយកំប៉ុងខណៈហូបបាយរួចបានស្រែកប្រាប់អ្នកជិតខាងថាខ្លួននិងចង.ក​ ស្លាប់ខ្លួនហើយតែមិនមានអ្នកណាចាប់អារម្មនោះទេ។ លុះរហូតមកដល់វេលាម៉ោងកើតហេតុស្រាប់ប្រទះឃើញចង.ក​ សម្លាប់ខ្លួនបាត់ទៅហើយដោយយកខ្សែភ្លើងចងជាប់និងសយ៉ាបដែលគេតចេញទៅខាងក្រោយផ្ទះ​ ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចចុះមកអត្តរាគមន៍។

តាមសម្តីម្ចាស់ផ្ទះបានអោយដឹងថាជនរងគ្រោះធ្លាប់មកធ្វើជាកម្មករជាយូរមកហើយ​  ។ ហើយមួយរយៈក្រោយមកមិនដែលមកទេទើបមកជួយធ្វើការបានចំនួន២ថ្ងៃប៉ុណ្ណោះលុះមកដល់ថ្ងៃកើតហេតុក៏ចង​.កសម្លាប់ខ្លួនតែម្តងដោយមិនដឹងមូលហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើកុសល្យវិច័្ចយថាពិតជាស្លាប់ដោយចង.កពិតប្រាកដមែន​ ទើបប្រគល់សពអោយបងប្អូនយកទៅធ្វើបុណ្យនៅវត្តជម្ពូវ័នតាមប្រពៃណី៕

image5

image2

image1

image3

image6

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print