ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួនបន្ទាប់ពីឌុបប្រពន្ធចេញពីហាងខារ៉ាអូខេជិះមកតាមផ្លូវត្រូវបានជនមិនស្គាល់មុខឈប់វាយនិងដុំថ្ម។
ហេតុការណ៍នេះបានកើតឡើកាលពីវេលាម៉ោង២៣ និង៣០នាទីយ់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្សារទឹកថ្លា តាមបណ្ដោយផ្លូវសហពន្ធរុស្សី ស្ថិតក្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសរងគ្រោះមិនស្គាល់ឈ្មោះនោះទេ ជិះម៉ូតូម៉ាកFTR ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AR 3822។
តាមប្រភពព័ត៍មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់បងថ្លៃនិងប្រពន្ធទើបតែចេញមកពីសុីផឹកក្នុងហាងខារាអូខេ ហ្វេសប៊ុកនៅជិតពេទ្យកុមារជាតិ លុះពេលចប់ហើយពួកគាត់ក៍បានជិះម៉ូតូបម្រុងត្រលប់ទៅផ្ទះវិញនៅម្ដុំផ្សារដឺហុយ ខណៈតែកំពុងតែជិះសុខៗក៏មានជនបង្កដែលគាត់មិនស្គាល់មុខ២នាក់បានមកឈប់ម៉ូតូពីមុខគាត់ហើយមិនដឹងមានរឿងអ្វីស្រាប់តែបក្ខពួកជនបង្កខាងលើម្នាក់ក្នុងចំនោម២នាក់បានចុះពីលើម៉ូតូហើយបានយកដុំថ្មការ៉ូឡាមកវាយចំក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលឈាមស្រោចពេញខ្លួនគួរអោយញញើតហើយភ្លាមៗនោះប្រពន្ធជនរគ្រោះឃើញហេតុការណ៍នោះហើយក៍រត់បាត់ស្រមោលហើយជនបង្កទាំង២នាក់នោះក្រោយពីបានវាយជនរងគ្រោះឲ្យបែកកក្បាលហើយក៍បាននាំគ្នាជិះម៉ូតូចេញទៅបាត់ទៅបន្សល់ទុកតែជនរងគ្រោះនៅឈ រយកដៃខ្ទប់ក្បាលដែលកំពុងហូរឈាមនៅនិងកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីកំណត់មុខសញ្ញា៕
...
ដោយ៖ សុខាសែនជ័យ