ភ្នំពេញ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាមសចំនួន៨នាក់ប្រុស១០នាក់ស្រី៦នាក់ក្នុងនោះមានបុរសជនជាតិជប៉ុនម្នាក់ដែលរស់និងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៩២ភូមិ៣ក្រុម៩សង្កាត់ផ្សារបឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនិងឆែកឆេរនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំកាមន ចុះមកត្រួតពិនិត្យនិងឆែកឆេ មករស់នៅនិងធ្វើការខុសច្បាប់។ ឃាត់ខ្លួនមនុស្សចំនួន១៦នាក់ប្រុស១៩នាក់ស្រី៦នាក់ ក្នុងនោះមានបុរសជនជាតិជប៉ុនម្នាក់។ បច្ចុប្បុនជនជាតិវៀតណាមទាំងនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕
ដោយ៖ ស រស្មី