បុរសម្នាក់ឆក់ខ្សែភ្លេីងបណ្តាលឲ្យស្លាប់នៅខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាលៈនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ មានករណីបុរសម្នាក់ឆក់ខ្សែភ្លេីងបណ្តាលឲ្យស្លាប់នៅចំណុចក្រោមផ្ទះឈ្មោះ ដាង ស៊ាម ភូមិពាមរាំងក្រោម ឃំុពាមរាំង ស្រុកលេីកដែក ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រុង នាង អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅក្នុងភូមិពាមរាំងក្រោម ឃំុពាមរាំង ស្រុកលេីកដែក ខេត្តកណ្តាល ។

ប្រភពបានបន្តថា ដំបូងនៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិចំនួន០៤នាក់បានអង្គុយផឹកស្រានៅលេីគ្រែមុខផ្ទះ ឈ្មោះ ដាង ស៊ាម ត្រូវជាបងថ្លៃរបស់ខ្លួន លុះផឹករហូតដល់ម៉ោង៨និង៤០នាទីយប់ក៍បាននាំគ្នាសែងគ្រែចូលក្រោមផ្ទះរកកន្លែងភ្លឺ ពេលសែងចូលនោះជនរងគ្រោះបានចាប់លេីកខ្សែភ្លេីងកង្ហារក៍ត្រូវចំមុខដំណបណ្តាលឲ្យឆក់សន្លប់រួចបានបញ្ជូនមកពេទ្យស្រុក តែបានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង ។

សមត្ថកិច្ចបន្តថា ក្រោយពេលពិនិត្យហេតុចប់សព្វគ្រប់ឃើញថាករណីខាងលើនេះគឺមិនមានការពាក់ពន្ធ័ក្នុងរឿងព្រហ្មទណ្ឌអ្វីផ្សេងទេ ហើយក៏បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីរៀបចំទុកដាក់ធ្វើបុណ្យតាមប្រពៃណី ៕

20160303175916

20160303175917

20160303175921

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print