សមត្ថកិច្ចឆែកទីតាំងលក់សម្លៀកបំពាក់យីហោ KH Export សង្ស័យរំលោភកម្មសិទ្ធិបញ្ញា​

ចែករំលែក៖

ខេត្ដសៀមរាប៖កម្លាំងនគរបាលឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដឹកនាំដោយស្ថាប័នតុលាការ កាលពីថ្ងៃ​ទី០៣ ខែមីនា ឆ្នាំ២០១៦នេះ បានចុះ​ឆែ​កទីតាំង​លក់សម្លៀកបំពាក់មួយកន្លែងយីហោ KH Export ក្រោយពីមានមាន​ពាក្យបណ្ដឹងរបស់​ក្រុមហ៊ុននៅសហរដ្ឋអាមេរិក The north West តាមរយៈមេធាវី HBS Law នៅភ្នំពេញ ពីបទរំលោភកម្មសិទ្ធិបញ្ញា។

ហេតុការណ៍សមត្ថកិច្ចឆែកឆេរនេះធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ការឆែកទីតាំងខាងលើនេះ ធ្វើទៅតាមបណ្តឹងរបស់ក្រុមហ៊ុនឈ្មោះ ណកវេស ដែលមានទីតាំងនៅសហរដ្ឋអាមេរិកដោយសង្ស័យទីតាំងក្រុមហ៊ុនលក់សំលៀកបំពាក់ខាងលើរំលោភលើកម្មសិទ្ធិបញ្ញា ដែលមានមេ​ធាវី​ឈ្មោះ HBSlaw មាន​ទីតាំងនៅក្រុងភ្នំពេញបានប្តឹងមកតុលាការ ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០​១៥ ក្រោមបទចោទ​ប្រកាន់ក្លែងបន្លំម៉ាក ។

លោកបន្តថា ក្នុងការឆែកឆេរនេះសមត្ថកិច្ចបានរក​ឃើញអាវរងារ​ដៃ​វែ​ងចំនួន​១៤៤ និង​មួកចំនួន៨ ។ លោកបញ្ជាក់ថា ចំពោះទំនិញនៅក្នុងទីតាំងខាងលើដែលបានរក​ឃើញ​នោះ​សមត្ថកិច្ចនៅមិន​ទាន់ចាត់វិធានការនោះទេ ដោយឲ្យម្ចាស់រក្សាទុកនិងហាមលក់ដូរ ដោយសារខាង​ក្រុម​ហ៊ុន​ ណកវេស នៅអាមេរិកពុំទាន់បានរកឃើញថា សាខានៅសៀមរាប​ និងភ្នំពេញមាន​ច្បាប់​​ឬអត់​នៅឡើយ។ ករណីនេះ​ប្រសិនគ្មានច្បាប់ ទីតាំងទាំងពីរនោះអាចប្រឈមមុខនឹងផ្លូវច្បាប់ ខណៈ សាខា​នៅ​សៀមរាប ឆ្លើយថា ទំនិញទាំងនេះគឺទទួលពីសាខា​ក្រុង​ភ្នំពេញ។ យ៉ាងណានេះក្តីសមត្ថកិច្ចកំពុង​រង់ចាំ​ការ​ឆ្លើយ​តបពីក្រុមហ៊ុនណកវេស នៅសហរដ្ឋអាមេរិក ដើម្បី​បន្ត​ចំណាត់ការបន្ថែមទៅ តាមផ្លូវច្បាប់៕ ​ដោយ៖ជានិរន្ដរ៍

12788231_1870795326480369_1518486154_n

12782061_1870795349813700_1438464053_n

...

12784624_1870795363147032_1557818986_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print