យោធាម្នាក់ជាប់ចោទជំរិតទាលុយពីអ្នករកស៊ីដឹកជ្រូកលក់នៅតាមព្រំដែន ផ្ទុះការតវ៉ានៅសាលាឃុំ អូរបីជាន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋរកស៊ីដឹកជ្រូកតាមម៉ូតូដើម្បីចិញ្ចឹមគ្រួសារនិងបង់លុយធនាគារ ត្រូវបុគ្គលជាយោធា ម្នាក់ជំរិតទាលុយផ្ទុះការតវ៉ាជាច្រើននាក់ នៅបន្ទាត់ព្រំដែន  កាលពីថ្ងៃទី២៩មីនា  ២០២១  ហើយពលរដ្ឋបាន លើកគ្នាទៅសាលាឃុំអូរបីជាន់ ដើម្បីឲ្យអាជ្ញាធរជួយរកដំណោះស្រាយ ជាមួយក្រុមហ៊ុន នាំចូលជ្រូកពីថៃ ។
ប្រជាពលរដ្ឋដឹកជ្រូកនៅតាមព្រំដែនបាននិយាយថា៖កន្លងមកពួកគាត់ ប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយដឹកជ្រូកពីថៃតាមម៉ូតូក្នុង១ម៉ូតូដឹកបាន១ទៅ២ក្បាលតាមបន្ទាត់ព្រំដែនជាលក្ខណៈគ្រួសារ ពេលខ្លះ ដឹកទៅលក់ឲ្យគេទិញចិញ្ចឹមនិងខ្លះយកទៅកាប់លក់តាមទីជនបទ  ពិសេសតាមភូមិ នៅបន្ទាត់ព្រំដែន ។​
ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ពេលនេះស្រាប់តែមានបុគ្គលម្នាក់ជាយោធាសឹករង ខេត្តបន្ទាយមានជ័យ មិនស្គាល់ឈ្មោះបានធ្វើការអះ អាងថា គាត់ជាតំណាងឲ្យក្រុមហ៊ុន នាំជ្រូកចូលពី ប្រទេសថៃ ដាច់មុខហើយ បានស្ទាក់ចាប់ជ្រូកពួកគាត់ជាបន្តបន្ទាប់ប្រគល់ឲ្យមន្ត្រីជំនាញ ដើម្បីតម្រូវឲ្យ បង់ប្រាក់ ជូនរដ្ឋ ។ កន្លងមកពួកគាត់បានទាក់ទងទៅខាងក្រុមហ៊ុននាំចូលជ្រូកពីថៃ ដើម្បីរកស៊ីទិញ លក់ តាមរយៈក្រុមហ៊ុនដែរ  ប៉ុន្តែខាងក្រុមហ៊ុនបានលក់ឲ្យក្នុងតម្លៃដែលមិនអាច បានចំណេញ ទើបពួកគាត់ បន្តនាំចូលជ្រូកពីថៃ តាមរទេះឬរ៉ឺម៉កម៉ូតូសណ្តោង តាមច្រករបៀងវិញ។ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា ការលើកគ្នាមកសាលាឃុំ អូរបីជាន់នេះ  គឺមិនមែនករណីតវ៉ាឬធ្វើបាតុកម្មអ្វីឡើយ  ពោលគឺសុំ ឲ្យអាជ្ញាធរជួយ ធ្វើការសម្របសម្រួលជាមួយ ខាងក្រុមហ៊ុនឬតំណាងក្រុមហ៊ុនឲ្យពួកគាត់  បានរកស៊ីជា ធម្មតាផង  តាមរយៈអាជ្ញាធរក៏បាន  ព្រោះសម័យកូវីដនេះ ពួកគាត់លំបាកណាស់  ម្យ៉ាងគ្មានប្រាក់ដោះ ស្រាយបំណុលធននាគារផង។ អ្វីដែលសំខាន់ពួកគាត់សុំរកស៊ីដូចពីមុន ហើយថាបើក្រសួងពាក់ព័ន្ធ ចង់ តម្រូវឲ្យពួកគាត់ បង់ពន្ធជូនរដ្ឋត្រឹមត្រូវ ដូចខាងក្រុមហ៊ុន  ពួកគាត់ក៏មិនបដិសេធន៍ទេ  សំខាន់ត្រូវមានទីតាំងបង់ពន្ធ កន្លែងណាមួយ ដែលជិត និង ងាយស្រួល សម្រាប់ពួកគាត់ ។ ពាក់ព័ន្ធករណីនេះ  លោក    ហ៊ុយ  ទូច  ប្រធានការិយាល័យ បសុព្យាបាល នៃ មន្ទីរកសិកម្ម ខេត្ត ប្រាប់ ឲ្យដឹងថា៖ជំនាញនៅតែអនុវត្តវិធានការច្បាប់  ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងពីប្រទេសជិតខាងនិង ជម្រុញការ លើកទឹកចិត្ត ដល់អ្នកចិញ្ចឹមសត្វ ក្នុងស្រុក តាមគោលការណ៍ ណែនាំរបស់ ឯកឧត្តម អគអគ្គនាយកដ្ឋានឯកឧត្តម រដ្ឋ  មន្ត្រីក្រសួងកសិកម្ម ។ដោយឡែកមន្ត្រីយោធាម្នាក់ ដែលរងការចោទប្រកាន់ថានាំ កម្លាំងស្ទាក់ ចាប់ជ្រូក របស់អាជីវក  ហើយអះអាងថា  ជាតំណាង ក្រុមហ៊ុននាំចូលជ្រូកពីថៃ  មិនអាចទាក់ទង សុំការបំភ្លឺ បាន ទេ  ដោយទូរស័ព្ទចុចចូលគ្មានអ្នកទទួល ។ ឆ្លើយតបនិងសំណើ របស់ប្រជាពលរដ្ឋ  លោក តុល  សារិន  មេឃុំ អូរបីជាន់ បានប្រាប់អាជីវកថា លោកនឹងជួបជាមួយខាងក្រុមហ៊ុនឬតំណាងក្រុមហ៊ុន  ដើម្បី ពិភាក្សាក្រែងមានច្រកចេញនៅពេលណាមួយនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់លើផងដែរ ៕

...

វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print