ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តបានចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩​ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តបានចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​ ស្ថិតនៅស្រុករំដួល​ ខេត្តស្វាយរៀង​ ​ដេីម្បីបំពាក់សម្ភារបរិក្ខាពេទ្យផ្សេងៗ​ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩​ ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ស្រុកស្វាយជ្រំ​ គ្រប់ចំនួនកំណត់។

ការចុះពិនិត្យនេះធ្វើឡើង
នៅវេលាថ្ងៃត្រង់ថ្ងៃអង្គារ ១១រោច ខែចេត្រ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២១អមដំណើរដោយលោក តូច ប៉ូលីវ៉ា អភិបាលរងលោកកែររដ្ឋាប្រធានមន្ទីសុខាភិបាលខេត្ត​ក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

យោងតាមរដ្ឋបាលខេត្តស្វាយរៀង​ សូមអំពាវនាវដល់បងប្អូនប្រជាពល​​រដ្ឋទាំងអស់​ សូមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ភ្ជាប់”៣ការពារ​ ៣កុំ”​ ក្រសួងសុខាភិបាល​ រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំង​ នឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសាកលលោក ដោយរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print