ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តបានចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង ដេីម្បីបំពាក់សម្ភារបរិក្ខាពេទ្យផ្សេងៗ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ស្រុកស្វាយជ្រំ គ្រប់ចំនួនកំណត់។
ការចុះពិនិត្យនេះធ្វើឡើង
នៅវេលាថ្ងៃត្រង់ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១អមដំណើរដោយលោក តូច ប៉ូលីវ៉ា អភិបាលរងលោកកែររដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
យោងតាមរដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ភ្ជាប់”៣ការពារ ៣កុំ” ក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសាកលលោក ដោយរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕
ដោយ៖ យឹម សុថាន