ឃាត់ខ្លួនបានហើយ! ជាម្ចាស់គណនី​ Tiktok ដែលមានឈ្មោះ​ Rachana BK ដោយបានបង្ហោះវីដេអូមានខ្លឹមសារជាសម្លេង “​ ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងអោយចូលភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ, បុគ្គលនេះមិនដឹងជាគាត់មានបំណងអ្វី បង្កើតព័ត៌មានប្រឌិត បំភ្លៃ មិនមានការពិត យកមកបំពុលសង្គម ធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំ ទីបំផុត ! សមត្ថកិច្ចឃាត់ខ្លួនបានហើយ ។

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា, បុរសម្នាក់ឈ្មោះ​ វ៉ាន់​ រចនា​ ដែលបានយកសារសម្លេងបុគ្គលមិនស្គាល់អត្តសញ្ញាណ​ មកផ្សព្វផ្សាយជាមួយនឹងរូបភាព​ ដែលថាមានការបិទទីក្រុងភ្នំពេញ​ បានចូលខ្លួនសារភាពកំហុស​ និងសុំទោសជាសាធារណ: ចំពោះកំហុសរបស់ខ្លួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ ។
នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង ១២:៤០នាទី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា ផែនសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានកោះហៅជនសង្ស័យឈ្មោះ​ វ៉ាន់​ រចនា​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ទីលំនៅបច្ចុប្បន្ន​ ផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ជាម្ចាស់គណនី​ Tiktok ដែលមានឈ្មោះ​ Rachana BK ដោយបានបង្ហោះវីដេអូមានខ្លឹមសារជាសម្លេង “​ ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងអោយចូលភ្នំពេញ……” ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូនែការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ តាមពិតជាក់ស្តែងរហូតមកដល់ពេលនេះមិនមានគោលការណ៍ណាមួយឲ្យមានការបិទច្រកចេញចូលរាជធានីភ្នំពេញនោះទេ​ ។

ក្រោយពីទទួលកំហុស​ជាសាធារណ: ធ្វេីការណែនាំអប់រំ​ និងធ្វេីកិច្ចសន្យា​ រួចមក​ សមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ​ ។

សូមចូលរួមទប់ស្កាត់ព័ត៌មានមិនពិត​ ឬព័ត៌មានក្លែងក្លាយ​ !!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print