រថយន្តដឹកស្រូវបើកដល់ផ្លូវកោងដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យមនុស្ស០៤នាក់ស្លាប់បាត់បង់ជីវិតភ្លាមគួរអាណោចអាធ័មណាស់ !

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង១៤និង០៥នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ត្រង់ចំណុចផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា, មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដែលបង្ករដោយខ្លួនឯង គឺរថយន្តដឹកស្រូវ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ3A-0409 របស់ក្រុមហ៊ុនអក្សរ K បើកបរទិសដៅពីជើងទៅត្បូង។

ប្រភពដ៏ដែលបន្តថា , លុះមកដល់ចំណុចកើតហេតុផ្លូវកោង រថយន្តបានដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរស្លាប់០៤នាក់ ភ្លាមៗនៅនឹងកន្លែង និងខូចខាតរថយន្ត១គ្រឿងយ៉ាងដំណំ។ ដោយឡែកកម្លាំងនគរបាលចរា ចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ក៏កំពុងចុះធ្វើកំណត់ហេតុ និងស្រាវជ្រាវសាវតាជនរងគ្រោះ។

ជាមួយគ្នានេះ សមត្ថកិច្ចបានស្ទូចរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដោយរង់ចាំចំណាត់ការបន្តតាម ផ្លូវច្បាប់។

ករណីនេះក៏មាន វត្តមាន លោក សុង សុភ័ក្ដ្រ អធិការនគរបាលស្រុក , លោកអភិបាល នៃអភិបាលស្រុកភ្នំព្រឹក បានចុះពិនិត្យកន្លែងកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបញ្ជាក់ថា, រថយន្តដឹកអង្ករចុះពីលើភ្នំព្រឹក បណ្តាលអោយក្រឡប់ប ស្លាប់ជនរងគ្រោះ៤នាក់ នៅឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤៖០៥នាទី នៅចំណុចផ្លូវជាតិលេខ៥៩ បង្ករដោយខ្លួនឯង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 0409 ដឹកអង្ករចុះពីលើភ្នំព្រឹក បណ្តាលអោយក្រឡាប់ កិនស្លាប់អ្នកបើកបរ និងកម្មករជិៈជាមួយ សរុបចំនួន០៤នាក់ ៖
១.ឈ្មោះ សួន សុជា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងសាំង សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ស្លាប់)
២.ឈ្មោះ ឧត្តម អាយុប្រហែល ២៥ឆ្នាំ រស់នៅខេត្តព្រៃវែង (ស្លាប់)
៣.ឈ្មោ ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ខេត្តកំពង់ស្ពឺ(ស្លាប់)
៤.ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ (ស្លាប់)៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print