មីយ៉ាន់ម៉ា៖ «បាតុកម្មសម្រាម » ក្រោយមានអ្នកស្លាប់កើនឡើងជាង ៥០០នាក់ដោយការបាញ់ប្រហារពីយោធាមកលើពលរដ្ឋ !

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា, សម្រាមជាច្រើន ត្រូវបានចោលរាយប៉ាយពេញផ្លូវក្នុងទីក្រុង Yangon នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ។ សកម្មភាពខាងលើកើតឡើងក្រោយក្រុមសកម្មជន អំពាវនាវដល់ពលរដ្ឋចូលរួមធ្វើបាតុកម្ម សម្រាប់ប្រឆាំងយោធា ខណៈមានអ្នកស្លាប់កើនឡើងខ្ពស់បំផុត។

អង្គការជួយអ្នកទោសនយោបាយ AAPP បានឲ្យដឹងថា, យ៉ាងហោចណាស់ក៏មានពលរដ្ឋ១៤នាក់ស្លាប់នៅក្នុងការធ្វើបាតុកម្ម នៅថ្ងៃទី២៩ ខែមីនា ក្នុងនោះមាន ៨នាក់ស្ថិតនៅក្នុងទីក្រុង Yangon ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មានរ៉យទ័រថា, កម្លាំងសន្តិសុខ ក្នុងតំបន់ បានប្រើប្រាសអាវុធធុនធ្ងន់ វាយប្រហារទៅលើ ក្រុមបាតុករ បើទោះបីក្រុមបាតុករបាន យកបាវខ្យាច់ធ្វើជារនាំងការពារខ្លួននោះក្តី។
នៅថ្ងៃទី ៣០ ខែមីនា អង្គការ AAPP បានឲ្យដឹងថា, មានមនុស្ស៥១០នាក់ហើយបានស្លាប់ ចាប់តាំងពី លោកស្រីអោងសាន ស៊ូជីត្រូវកម្លាំងទាហានចាប់ខ្លួនក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ។
នៅថ្ងៃទី៣០ខែមីនា ក៏មានបាតុកររាប់សិបពាន់នាក់បន្តធ្វើបាតុកម្មប្រឆាំងយោធា នៅតាមបណ្តាទីក្រុងធំៗក្នុងប្រទេសនេះ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬរងរបួស ក្នុងការធ្វើបាតុកម្ម នាថ្ងៃទី ៣០ ខែមីនា ឡើយទេ ខណ:សម្រាមរាយប៉ាយពេញទីក្រុង៕

...

ដោយ, ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print