ដឹកឈើតាមម៉ូតូតិចតួចដើម្បីក្រពះ មេព្រៃបង្ខំឲ្យបង់លុយ ខឹងពេកចាក់សាំងដុតចោលមុខលោកមេព្រៃតែម្ដង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈឺចាប់ពេក ក្រហើយមានគេជាន់កបន្ថែម គ្រាន់តែដឹកឈើតាមម៉ូតូដើម្បីដោះស្រាយក្រពះ ជៀសមិនផុត​ពីការកៀបសង្កត់បង្ខំឲ្យបង់ប្រាក់ពីក្រុមមេព្រៃចិត្តឈ្លើង ក្ដៅស្លឹកត្រចៀកទ្រាំមិនបានបង្ខំចិត្តរត់ទៅទិញសាំង មកចាក់លើឈើទាំងនោះដុតកំទេចចោល ដោយគ្មានខ្លាចញញើតឬនឹកឃើញពីច្បាប់ទម្លាប់ បទល្មើសបំផ្លាញវត្ថុតាងនោះឡើយ។

បុរសម្នាក់បានសម្រេចចិត្តភ្លាមៗយកសាំងកន្លះប៊ីដុងមកចាក់ពីលើឈើដុតកម្ទេចចោល ខឹងមេព្រៃមុខក្រាស់២នាក់បង្ខំឲ្យបង់​លុយ តថ្លៃមិនចុះមួយរៀលក៏ធ្វើបែបនេះនៅចំពោះមុខលោកមេព្រៃនេះតែម្ដង។ ហេតុការណ៍ខាងលើបានកើតឡើងកាលពី​វេលាម៉ោង២និង១៧នាទីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតចំណុចស្ពានស្រែពោធិ៍
ក្នុងភូមិលើ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

មេព្រៃមុខលុយទាំង២នាក់ និងជំនាញខាងដាក់កុងត្រូលជជុះ មុខក្រាស់មិនចេះឈឺក្បាលវិលមុខនិងប្រជាពលរដ្ឋសើចចំអក ស្អប់ខ្ពឺមទី១-ឈ្មោះ អឿ គឹមហេង ជាមន្ត្រីផ្នែកក្រុងស្ទឹងត្រែង និងទី២-ឈ្មោះ ម៉ឹង លី នាយសង្កាត់ដុងក្រឡ ។ អ្នកទាំង២មិនមែនយកតួនាទីទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើនោះទេ គឺចាំយកលុយពីការដឹកជញ្ជូនឈើ ចេញពីចំណុច អូរស្វាយ និងស្រុកសៀមប៉ាង តាមរថយន្តតូចធំ និងបង្កប់តាមរថយន្តតាក់ស៊ីជាដើម។ ដោយឡែកអ្នកដឹកតាមម៉ូតូមិនគិតថា តិចឬច្រើន មេព្រៃមុខក្រាស់ទាំង២នេះបង្ខំឲ្យបង់លុយ ទាតាមទំនើងចិត្ត ប៉ុណ្ណាគឺប៉ុណ្ណឹង ប្រហែលជាគាត់ខ្លាចខាតដើម ទើបសូម្បីតែមួយរៀលមិនចុះថ្លៃ ក្លាយទៅជាកំហឹងរបស់ប្រជាពលរដ្ឋ ក្ដៅស្លឹកត្រចៀកពេក ឆាចោលមួយជើងទិញសាំងមកចាក់​ដុតកម្ទេចចោលមុខលោកមេព្រៃដើម្បីបញ្ឈឺចិត្ត រំសាយកំហឹងម្ដងលេងមើល ខាតអស់ប៉ុន្មានមាសមេ???

20160303165506 (1)

untitled1

...

ដោយ៖ ភារុណស្ទឹងត្រែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print