ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវជនរងគ្រោះជិះដេញតាមពីក្រោយហើយស្រែកថាចោរៗក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍មនោរម្យកំពុងល្បាតក្នុងមូលដ្នានក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលអង្គុយនៅខាងក្រោយ ចំណែកជនសង្ស័យម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់សម្រោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឈឹម សាលី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោសែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ផន លីដា ភេទស្រីអាយុ១៩ឆ្នាំ ស្នាក់នៅម្ដុំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកឡែត ម្នាក់ឯងដោយធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ហើយជនសង្ស័យដែលជិះម៉ូតូមុខគេក៏បានធ្វើសកម្មភាពឆក់ការបូបពីជនរងគ្រោះបានសម្រេច បន្ទាប់ពីឆក់បានសម្រេចហើយ នារីរងគ្រោះក៏បានស្រែកថាចោរៗ ហើយជនរងគ្រោះបានជិះដេញតាមពីក្រោយនិងស្រែកថាចោរៗក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍មនោរម្យកំពុងល្បាតក្នុងមូលដ្នានក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលអង្គុយនៅខាងក្រោយ ចំណែកជនសង្ស័យម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់សម្រោល។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍មនោរម្យនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកការបូបរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅរងគ្រោះវិញ៕

20160303201505

20160303201507

20160303201507 (1)

ដោយ៖ ស រស្មី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print