Cristiano Ronaldo រកបានគ្រាប់បាល់ដំបូងក្នុងជម្រុះ World Cup 2022 ឲ្យជម្រើសជាតិព័រទុយហ្គាល់

ចែករំលែក៖

កីឡាករ Diogo Jotaកីឡាករ Cristiano Ronaldo និងកីឡាករ Joao Palhinha បានស៊ុតបាល់បញ្ចូលទីដើម្បីជួយបំប៉ោងសំណាញ់របស់ព័រទុយហ្គាល់យកឈ្នះក្រុមម្ចាស់ផ្ទះលុចហ្សាំបួរ៣ទល់១ក្នុងវគ្គជម្រុះ World Cup ២០២២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនានេះ

សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃពុធ ទី៣១ មីនានេះថា ក្រុមលុចហ្សាំបួរបានផ្តួលសាធារណរដ្ឋអៀរឡង់កាលពីថ្ងៃសៅរ៍ ហើយពេលប្រកួតជាមួយព័រទុយហ្គាល់ កីឡាករ Maxime Chanot របស់ក្រុមលុចហ្សាំបួរទទួលបានកាតក្រហមនៅនាទីទី៨៦ជិតចប់ការប្រកួតទៅហើយ

សម្រាប់ការប្រកួតនេះកីឡាករ Gerson Rodrigues របស់ក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់នាំមុខមុននៅនាទីទី៣០។ ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Diogo Jota រកបាន១គ្រាប់សងវិញដោយការប្រកួតចុងក្រោយនៃតង់ទី នៅនាទីទី៤៥+ ។

ខ្សែប្រយុទ្ធឆ្នើម និងជាប្រធានក្រុម Cristiano Ronaldo បានរកគ្រាប់បាល់ទី២ នៅដើមតង់ទីនាទីទី៥០ ដើម្បីឈានទៅរកការគាំទ្ររបស់ព័រទុយហ្គាល់ ហើយកីឡាករ Joao Palhinha រកបាន១គ្រាប់ទៀតនៅនាទីទី៨០ដែលជាគ្រាប់ទី៣។

មុនពេលដែល Diogo Jota បានបញ្ជូនបាល់ទៅជិតរបាទី ខណៈដែល Ronaldo អាចមានគ្រាប់បាល់ទី ២ ដោយខ្លួនឯង ប៉ុន្តែបានបរាជ័យ២ដងដោយបានជួយសង្គ្រោះដោយអ្នកចាំទី Anthony Moris របស់ក្រុមលុចហ្សាំបួរនិងការរារាំងរបស់ខ្សែការពារ។

អ្វីដែលនៅភ្ញាក់ផ្អើលនៅចុងតង់ទី២ សម្រាប់ក្រុមលុចហ្សាំបួបានបញ្ចប់ជាមួយពួកគេដោយបានកាត់បន្ថយមកត្រឹម១០នាក់ ខណៈដែលកីឡាករMaxime Chanot ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតលឿងទី២ ចំពោះកំហុសនៅលើកីឡាករ Renato Sanches 

ជ័យជម្នះនេះនាំឱ្យក្រុមព័រទុយហ្គាល់មាន៧ពិន្ទុឈរលេខ១ក្នុងវគ្គជម្រុះពូល Aស្មើជាមួយក្រុមស៊ែប៊ីដែលពួកគេបានប្រកួតគ្នាឈ្នះ ២- ជាមួយក្រុមអាស៊ែបៃហ្សង់កាលពីយប់ថ្ងៃទី៣០ដែរ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print