មន្ត្រីសុខាភិបាល សហការជាមួយ​អាជ្ញាធរ​ខណ្ឌព្រែកព្នៅ​ ចុះយកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសមត្ថកិច្ចជំនាញថ្នាក់ខណ្ឌ សង្កាត់ និងភូមិ ចុះសហការជាមួយមន្ត្រីក្រសួងសុខាភិបាល នៅយប់ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាជូត ទោស័ក​ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២២​ និង២០នាទី​ ដេីម្បីនាំយកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់។

ក្នុង​ប្រតិបត្តិការ​ចុះយកអ្នកវិជ្ជមាន​កូវីដ​-១៩​ មានចំនួន​៣នាក់នេះរួមមាន៖ (ស្ត្រីអាយុ ៦១ឆ្នាំ , ស្រ្តីអាយុ ៣៩ឆ្នាំ , កុមារីអាយុ ១១ឆ្នាំ) មានអាសយដ្ឋានស្ថិតក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន​បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ ហ្លួងម៉ែ ។

ជាមួយគ្នានេះ​ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្ត៖ ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធិភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print