ខេត្តសៀមរាប÷សមត្ថកិច្ចខេត្តសៀមរាបហាក់ដូចជាភ្ញាក់ក្រញាងអំំពីសកម្មភាពជនសង្ស័យប្រើស្ទីលថ្មីមិនធ្លាប់មានដោយប្លន់យកខ្សែ ក មាសទម្ងន់ ១ តម្លឹង ពីជនរងគ្រោះ ហើយយកក្រដាសញ៉ុកចូលក្នុងមាត់ ថែមទាំបាញ់កាវវិទ្យាសាស្ត្រចូលមិនឲ្យស្រែករួចទៀត។
ហេតុការណ៍នោះ បានកើតឡើង កាលពីវេលា ម៉ោង ១និង៣០នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុច ភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ ៦៨ ឆ្នាំ រងរបួសស្រាល រស់នៅភូមិ ឃុំកើតហេតុខាងលើ។ករណីមួយនេះបង្កឡើងដោយ ជនសង្ស័យមិនស្គាល់អអត្តសញ្ញាណម្នាក់បានចូលទៅក្នុងផ្ទះជនរងគ្រោះរួចធ្វើសកម្មភាពចាប់ម្ចាស់ផ្ទះ បញ្ច្រកក្រដាសជូតមាត់ ចូលទៅក្នុងមាត់ រួចយកកាវវិទ្យាសាស្ត្រ ចាក់ចូលទៅក្នុងមាត់ជនរងគ្រោះមិនឲ្យស្រែករួច ហើយដោះ យកខ្សែ ក មាសទម្ងន់ ១ ដំឡឹងហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយមកមានការឆោឡោដល់អ្នកភូមិនាំគ្នាសមត្ថកិច្ច បញ្ជូនជនរងគ្រោះទៅកាន់ មណ្ឌលសុខសុខភាព។
សកម្មភាពខាងលើនេះ ផ្នែកជំនាញ កំពុងស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយក មកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕