ក្រុមការងារខេត្តពោធិ៍សាត់ធ្វើបទបង្ហាញ បំភ្លឺព័ត៌មានករណីទំនាស់ដីធ្លី១កន្លែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយមានកិច្ចចង្អុលបង្ហាញ និងគោលការណ៍ពីអភិបាលនៃគណៈភិបាលខេត្តពោធិ៍សាត់ ក្រុមការងារថ្នាក់ខេត្ត.ស្រុកក្រគរ ឃុំអន្សាចំបក់ និងក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀងនៃខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ ចុះធ្វើបទបង្ហាញបំភ្លឺព័ត៌មានជំវិញករណីទំនាស់ដីធ្លី១កន្លែង រវាងប្រជាពលរដ្ឋឈ្មោះ ផល អាត់ ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ខណៈខ្លួនបានរំលោភយកដី.ស.ជ.ណ របស់រដ្ឋ ដែលក្រុមការងារអាជ្ញាធរបានដោះស្រាយ និងចែកជូន ។

បញ្ហាក្រុមការងារចុះធ្វើបទបង្ហាញ និងបំភ្លឺព័ត៌មានជំវិញករណីទំនាស់ដីធ្លីខាងលើ ធ្វើឡើងនារសៀលថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចក្បាលច្រាប ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បញ្ហាខាងលើនេះលោក ងឹម សុផល មេឃុំអន្សាចំបក់ និងលោក លីវ សេងហុីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានលើកឡើងស្រដៀងៗគ្នានៅមុខកាមេរ៉ាក្រុមអ្នកសារព័ត៌មានយើងថា ដីនៅតំបន់នេះ គឺៈ ជាដីសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(ភាពីមុិច)ដែលមានកិច្ចព្រមព្រៀងឡើងក្នុងអំឡុងឆ្នាំ២០០០ និងមានការឈូកឆាយឡើងចាប់ពីពេលនោះជាបន្តបន្ទាប់មក ដោយក្រុមហ៊ុន(ភាពីមុិចគ្រប់)ហើយក្នុងនោះក៍មានផលប៉ះពាល់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដែលមានទីលំនៅក្នុងឃុំអន្សាចំបក់នេះ បន្ទាប់មកក្រុមការងារអាជ្ញាធរខេត្ត.ស្រុក.ឃុំ ដែលមានលោក ខូយ សុខា ជាអភិបាលខេត្តពោធិ៍សាត់ បានលើកសំណើរស្នើសុំ.ស.ជ.ណ ទៅរាជរដ្ឋាភិបាលក្នុងអំឡុងឆ្នាំ២០០៩ ហើយ.ស.ជ.ណ បានចេញនៅឆ្នាំ២០១០ ដើម្បីកាត់ឆ្វៀលដីចំនួន៥៤០១ហិកតាសម្រាប់ទុកដោះស្រាយផលប៉ះពាល់ ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន៣៨គ្រួសារ តំរ៉ូវឲ្យពួកគាត់ស្គាល់ក្បាលដីខ្លួនឯងច្បាស់លាស់ ហើយឲ្យពួកគាត់ឈរនៅលើដីនោះរៀងៗខ្លួនដើម្បីថតរូប និងបន្តធ្វើការដោះស្រាយជាបន្តបន្ទាប់រហូតដល់ចប់ ស្រាប់តែប៉ុន្មានឆ្នាំក្រោយលិចមុខឈ្មោះ ផល អាត់ ភេទស្រី ចេញមុខមកតវ៉ា និងបោះបង្គោលរបងហ៊ុំព័ទ្ធដីរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមើលឃើញប្រជាពលរដ្ឋខ្វះខាតដី ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានសម្រេចមូលមតិគ្នាដោះស្រាយជូនគាត់(ផល អាត់)ដោយបានឯកភាព និងព្រមព្រៀងគ្នាមានកំណត់ហេតុលាយល័កជាអក្សត្រឹមត្រូវ កំណត់ឲ្យវាស់វែងដីជូនគាត់ទំហំទទឹងប្រវែង៥០ម៉ែត្រ និងបណ្ដោយប្រវែង២៥០ម៉ែត្រ ចំណែកដីនៅសល់បានចែកជូនបងប្អូនប្រជាពលរដ្ឋគ្មានដីពិតប្រាកដចំនួន១៥គ្រួសារផ្សេងទៀត ដោយ១គ្រួសារៗទទួលបានដីទំហំទទឹងប្រវែង៣០ម៉ែត្រ និងបណ្ដោយប្រវែង៦០ម៉ែត្រ ប៉ុន្តែបុគ្គល់(ផល អាត់)បានរារាំង និងជេប្រមាថដល់បងប្អូនប្រជាពលរដ្ឋទាំងចំនួន១៥គ្រួសារ នៅពេលពួកគាតចូលទៅអាស្រ័យផល ថែមទាំងបោះបង្គោលរបងហ៊ុំព័ទ្ធពង្រីករំលោភយកដីរដ្ឋថែមទៀត ។

ក្នុងឱកាសនោះដែរលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ ដែលបានដឹកនាំក្រុមការងារផ្ទាល់មានប្រសាសន៍យ៉ាងច្បាស់ថា ដីនៅតំបន់នេះជាដីសម្បទាន់ដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(ភាពីបុិច)មានកិច្ចព្រមព្រៀងនៅឆ្នាំ២០០០ និងបានដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដូចបានរាបរបខាងលើពិតប្រាកដ។ លោក បញ្ជាក់បន្ថែមបន្តទៀតថា បច្ចុប្បន្ន ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន កំពុងអនុវត្ត.ស.ជ.ណ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលឲ្យខានតែបាន ចំពោះស.ជ.ណ ឆ្នាំ២០១០ ដែលបានកាត់ឆ្វៀលដីចំនួន៥៤០១ហិកតា ចំពោះលោកស្រី ផល អាត់ គ្មានឈ្មោះត្រូវដោះស្រាយទេ ប៉ុន្តែដោយអាជ្ញាធរឃុំអន្សាចំបក់មើលឃើញខ្វះខាត បានចែកជូនគាត់ទទឹងប្រវែង៥០ម៉ែត្រ និងបណ្ដោយប្រវែង២៥០ម៉ែត្រពិតប្រាកដ មិនត្រឹមតែប៉ុណ្ណោះទេ(ផល អាត់)បានបោះបង្គោលរបងហ៊ុំព័ទ្ធយកដីរដ្ឋ លើកពីការចែកជូនដល់ទៅបំនួន១០០ម៉ែត្រថែមទៀត បុគ្គល(ផល អាត់)បើនៅតែបង្កបញ្ហាប្រព្រិត្តបទល្មើសជាបន្តបន្ទាប់បែបនេះ ហ្នឹងមានវិធានការបែកផ្លូវច្បាប់ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print