ជនជាតិឡាវម្នាក់ មេក្លោងចែកចាយគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកថ្នាំញៀនជិត៣គីឡូក្រាម នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ វេលាម៉ោង១០៖៣០នាទីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ជនជាតិឡាវម្នាក់ ជាមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន រួមជាមួយថ្នាំញៀនជិត ៣គីឡូក្រាម ត្រូវបានខាងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន របស់ស្នងការនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួន នៅចំណុចបង្គោលទី២ ច្រករបៀង (ផ្លូវទឹកកម្ពុជា-ឡាវ) ស្ថិតភូមិ/ឃុំ ស្រុកអូរស្វាយ ខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ថា, ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយយ៍ទោ ចែម ផានិត ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តស្ទឹងត្រែង ។
លោកបានឱ្យដឹងថា , ប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនឆ្លងដែនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ របស់លោកវរសេនីយ៍ឯក ផៃ រស្មី ស្នងការរងនគរបាលខេត្តស្ទឹងត្រែង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត។

លោកវរសេនីយ៍ឯក ផៃ រស្មី បានឱ្យដឹងថា , ប្រតិបត្តិការបង្ក្រាបខាងលើនេះបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលមានឈ្មោៈ ផេត សាម៉ន ណយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ រស់នៅភូមិហាតសាយឃុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ និងដកហូតវត្ថុតាងថ្នាំញៀនចំនួន ៣កញ្ចប់ធំ មានទម្ងន់ ២៩៩០.២ក្រាម។
សូមជម្រាបជូនផងដែរថា, នៅចំណុចទីតាំងខាងលើ គឺជាកន្លែងដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀន តែងលួចឆ្លងដែន ហើយសមត្ថកិច្ចជាច្រើនស្ថាប័ន បានបង្ក្រាប និងឃាត់ខ្លួន ចាប់យកគ្រឿងញៀនម្ដងៗរាប់សិបគីឡូក្រាម ។
ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខាងលើនេះ លោកវរសេនីយ៍ឯក បានបន្តថា, ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសុំណុំរឿង បញ្ជូនមកតុលាការ ចាត់ការតាមនីតិវិធីច្បាប់ នឹងបន្តធ្វើការស្រាវជ្រាវ រកជនដែលពាក់ព័ន្ធ ដើម្បីធ្វើការផ្ដន្ទាទោស៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print