លោកអភិបាលស្រុកនាំយកសម្ភារគ្រឿងឧបភោគបរិភោគរបស់អនុប្រធានក្រុមការងារចុះជួយឃុំអំពិលប្រគល់ជូនដល់មណ្ឌលចត្តាឡីស័កកំរិត១ឃុំអំពិល ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនរបស់អនុប្រធានក្រុមការងារចុះជួយឃុំអំពិលស្រុករមាសហែកត្រូវបានលោកស៊ូ  ម៉ុល អភិបាលស្រុក
នាំយកប្រគល់ដល់មណ្ឌលចត្តាឡីស័កកំរិត១ឃុំអំពិល នឹងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅឃុំអំពិលចំនួន០៣នាក់​ផងដែរ។

ការប្រគល់សម្ភារះគ្រឿងឧបភោគបរិភោគបានធ្វើឡើងនៅរសៀល
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១មានការចូលរួមពីអស់លោកក្រុមការងារផងដែរ។

លោកស៊ូ  ម៉ុល អភិបាលស្រុករមាសហែកថ្លែងអំណរគុណដល់លោក
ហុឹមនិមុល អនុប្រធានក្រុមការងារចុះជួយឃុំអំពិលស្រុករមាសហែកដែលបានយកចិត្តទុកដាក់និងបានឧបត្ថមជា សម្ភារះជាច្រើនមានដូចជា
អង្ករ៥០០គីឡូក្រាមទឹកត្រី=២០យូរ
ទឹកសុីអុីវ២០យូរ
ប្រេងឆា២កេសស្មើរ១១ដប
ត្រីខចំនួន២កេសនិងសាប៊ូ  protex​១កេសដល់មណ្ឌលចត្តាឡីស័កកំរិត១ឃុំអំពិល ផងដែរ។

ជាមួយគ្នានោះ លោកអភិបាលស្រុកក៏បានជួបសំណេះសំណាលដល់បងប្អូន
ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅឃុំអំពិលនិងសូមអោយ
បងប្អូន ត្រូវបន្តការយកចិត្ត ទុកដាក់ខ្ពស់នូវអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហើយត្រូវ ពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកក៏បានអំពាវនាវដល់បងប្អូនដែលកំពុង
ធ្វើចត្តាឡីស័កនៅឃុំអំពិលនេះ
ត្រូវរស់នៅតាម របៀបធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣ កុំ ៣កា រពារ រួមមាន÷
១.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ ម៉ែត្រពីអ្នកដទៃ
៣កុំ
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print