Update: កម្មកររោងចក្រកាត់ដេរ ជុនចៅ ដួលសន្លប់ ៣២នាក់បង្កការភ្ញាក់ផ្អើលទាំងព្រឹកក្នុងខណ្ឌពោធិសែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ កម្មកររោងចក្រ កាត់ដែរសម្លៀកបំពាក់ យីហោ ជុនចៅ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុង ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីមានកម្មករដួលសន្លប់ ម្នាក់ហើយម្នាក់ទៀត ជាបន្តបន្ទាប់ សរុបចំនួន៣២នាក់ ត្រូវបានអាជ្ញាធរ និងក្រុមរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកសង្គ្រោះតាមបណ្ដាមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះអាយុជីវិត កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៦ នេះ ។

តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា រោងចក្រកាត់ដេរ សម្លៀកបំពាក់ខាងលើ មានកម្មករបម្រើការងារសរុប ចំនួន៣៥០នាក់ ហើយនៅព្រឹកថ្ងៃទី០៤ ខែមិនា នេះបន្ទាប់ពីមានកម្មការិនីម្នាក់ មានអាការៈមិនស្រួលខ្លួន ងងឹតមុខដួលសន្លប់ ហើយត្រូវបាន កម្មករដូចគ្នានាំគ្នា គ្រាចូល ពេទ្យក្នុងរោងចក្រ ឃើញដូច្នេះ កម្មករផ្សេងៗទៀត កើតការផ្អើលឈូរឆរ ហើយត្រូវបានដួលសន្លប់ ជាបន្តបន្ទាប់ សរុបចំនួនរហូតដល់៣២នាក់ ហើយ ត្រូវបានដឹកនាំបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗជាបន្តបន្ទាប់ ។

តាមសម្តីកម្មករបម្រើការងារ ក្នុងរោងចក្រ មានវត្តមានក្នុងហេតុការណ៍ ក៏បានប្រាប់ ឱ្យដឹងដូចគ្នាទៅនឹងប្រភពផ្សេងៗដែលបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលកម្មករកំពុងធ្វើការងារសុខៗ ស្រាប់តែមានស្រ្តី ជាកម្មករម្នាក់នៅក្រុម៤ មានអាការៈងងឹតវិលមុខរហូតដួលសន្លប់ ភ្លាមនោះ កម្មករដូចគ្នាបានគ្រាចូលពិនិត្យសម្រួលសុខភាពក្នុងបន្ទប់ពេទ្យក្នុងរោងចក្រ ឃើញដូច្នេះកម្មករទាំងអស់ផ្អើលទាំងអស់ភ័យស្លន់ស្លោរហូតដល់ដួលសន្លប់ជាបន្តបន្ទាប់ ។

ក្រោយពីមានការភ្ញាក់ផ្អើលកម្មករទាំងអស់ត្រូវបានក្រុមហ៊ុនអនុញាតិឱ្យឈប់សម្រាក ជាបណ្តោះអាសន្ន ហើយនាំគ្នាវិលត្រឡប់ទៅលំនៅដ្ឋានរៀងខ្លួន ៕

IMG_1709

IMG_1710

IMG_1711

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print