ភ្នំពេញ៖ ក្រោយពីសារព័ត៌មាននិងអ្នកបញ្ចេញមតិតាមប្រព័ន្ធហ្វេសប៊ុកមួយចំនួនបានធ្វើការផ្សព្វផ្សាយករណីលោក ឌី ពៅ ជាអភិបាលរងក្រុងបាត់ដំបងវាយទៅលើកុមារីឈ្មោះ នីល ឡូងអី អាយុ៤ឆ្នាំ នៅក្រុមទី៩ ភូមិអង់ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង ដែលផ្សព្វផ្សាយថាជាជំនួយការសម្តេចតេជោរដ្ឋមន្ត្រីនោះគឺមិនមែនជាដាច់ខាត។
លោក ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា មនុស្សអាចមានឈ្មោះដូចគ្នាច្រើនតែពុំអាចមានមុខមាត់ដូចគ្នាទេហេតុដូច្នេះខុទ្ទកាល័យសូមអំពាវនាវឲ្យអ្នកទាំងអស់នោះឈប់ប្រព្រឹត្តនូវអំពើងងឹតងងុល រីមួយក៏ចេតនាបែបតទៅទៀត៕
...
ដោយ៖ សុខ ខេមរា