កំលោះស្វាយរៀងជួបក្រមុំកំពង់ចាមនៅពោធិ៍សាត់ រួមភេទបានសម្រេច៤ដង ពេលបែកការប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីគាត់បានផ្លោះចូលក្នុងបន្ទប់នារីរួមការងារជាមួយគ្នាម្នាក់ទាំងកណ្ដាលអធ្រាត្រ ដើម្បីក្នុងគោលបំណង់កោសខ្យល់ តែត្រូវលោកយាយនារីរូបនោះឃើញហេតុការណ៍ ក្រោយមកទើបធ្លាយរឿងរួមរ័កជាមួយគ្នាបានសម្រេចរហូតដល់ទៅ៤ដងឯណោះ។

ហេតុការណ៍នេះត្រូវបានគេសង្ស័យត្រូវរ៉ូវគ្នារួមភេទបានសម្រេចចំនួន ៤ដងពេលបែកការទើបប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យខាងលើប្រព្រឹត្តឡើងកាលពីវេលាម៉ោង២៣ និង០០នាទីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចហាងយីហោ (គ្រួសាសាច់អាំង) ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

នគរបាលក្រុងពោធិ៍សាត់ប្រាប់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ពេជ្រ តុលា ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅភូមិទាហ៊ាន ឃុំស្វាយតឿ ស្រុកកំពង់រោ ខេត្តស្វាយរៀង មកស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរចុងភៅនៅហាងយីហោ (គ្រួសាសាច់អាំង)។ ដោយឡែកនារីដែលគេសង្ស័យត្រូវរ៉ូវគ្នាហើយពេលបែកការបែរជារងគ្រោះទៅវិញនោះឈ្មោះ ធ មរន អាយុ ១៤ឆ្នាំ រស់នៅភូមិត្រយាប ឃុំសន្លប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មកស្នាក់ភូមិសង្កាត់កើតហេតុ មុខរបរចុងភៅនៅហាងជាមួយគ្នា ។

ប្រភពបន្តថា ការឃាត់ខ្លួខជនសង្ស័យខាងលើធ្វើឡើងក្រោយពីទទួលបានពាក្យបណ្ដឹងរបស់សាមីខ្លួនរងគ្រោះ (ធមរន) និងជីដូនតែមិនត្រូវបានគេបញ្ជាក់អំពីឈ្មោះនោះទេ ហើយនៅក្នុងពាក្យបណ្ដឹងនោះបានរៀបរាប់ថា នៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីចប់ការងារជនសង្ស័យបានចូលមកធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើស្រាប់នៅក្នុងពាក្យបណ្ដឹងនោះពុំមានទាមទាសំណងឬជងឺចិត្តអ្វីនោះទេ គឺសូមឲ្យសមត្ថកិច្ចធ្វើការតាមនិតិវិធី។

ប្រភពដដែលបន្តទៀតថា ករណីរំលោភសេពសន្ថវៈលើនារីអាយុក្រោម១៥ឆ្នាំនេះជនសង្ស័យបានឆ្លើយសាភាពមុខសមត្ថកិច្ចនោះដែរ ហើយកំពុងបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តបន្តនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ៕

IMG-20160304-WA0006

IMG-20160304-WA0007

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print