ទាំងគណៈកម្មកម្មធិការជាតិ ទាំងអាជ្ញាធរខេត្តព្រះសីហនុ មិនទាន់ចាត់ការលើសំណង់រឹងមាំរបស់លោកស្បោង សារ៉ាត់ និងឧកញ៉ាម្នាក់ទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សំណង់រឹងមាំ ប្រភេទសណ្ឋាគារ និងខុនដូដ៏ធំ សង់លើដីឆ្នេរសមុទ្រសាធារណៈ ទាំងបំពាន និងមានការឃុបឃិត ជាមួយជំនាញ អាជ្ញាធរ រហូតក្លាយទៅជាសំណងស្របច្បាប់ មិនទាន់មានចំណាត់ការ វាយកម្ទេច​ចោលនៅឡើយទេ មកទល់នឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ សង្ស័យថា វិធានការ អាចជាការយោគយល់ ឬមានអាថ៌កំ​បាំងអ្វីកើតឡើង ទើបទាំងគណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលមានលោកទេសរដ្ឋមន្រ្ដី អ៊ឹម ឈុនលឹម រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តព្រះសីហនុ មិនបានចាត់វិធានការ​តាមផ្លូវច្បាប់វាយកម្ទេចចោល។

លោកយន្ដ មីន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កន្លងទៅថ្លែងនៅក្នុងសន្និសីទកាសែត មិនបាន​បញ្ជាក់ពីជំហរផ្លូវច្បាប់ កម្ទេចចោលឬយ៉ាងណានោះទេ លោកគ្រាន់តែ ប្រើភាសាកាទូតយ៉ាងដូច្នេះថា “ ចំពោះសំណង់​ចំនួន២កន្លែង នៅលើដីឆ្នេរសមុទ្រ៧ជាន់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដឹកនាំដោយ​ទេសរដ្ឋមន្រ្ដីអ៊ឹម ឈុនលឹម កំពុងតែប្រជុំពីភាក្សា ពិចារណានៅឡើយ ដោយយល់ឃើញថា សំណង់ទាំងនេះគេមាន​ច្បាប់អនុញ្ញាតស្របច្បាប់ទៅហើយ។

គួររំលឹកផងដែរថា តាមច្បាប់ភូមិបាល ទន្លេ បឹង បួរ ​ផ្លូវសាធារណៈ ឬឆ្នេរសមុទ្រជាដើម ។ ល ។ មិនត្រូវបាន អនុញ្ញាតច្បាប់ឱ្យធ្វើជាម្ចាស់កម្មសិទ្ធិ ឬសំណង់នោះឡើយ។ ចុះហេតុអ្វីក៏សំណង់រឹងមាំទាំង២នេះ សង់នៅលើដីឆ្នេរ​សមុទ្រជាសាធារណៈរបស់រដ្ឋ បែរជាមានអ្នកចេញច្បាប់អនុញ្ញាត។

លោកស្បោង សារ៉ាត់ ម្ចាស់សំណង់នៃសណ្ឋាការដ៏ធំនេះ អតីតជាអិបាលខេត្តព្រះសីហនុ អាចនឹងជាប់ពាក់ព័ន្ធ ទៅនឹងការអនុញ្ញាតដោយខ្លួនឯង ក្នុងអំណាចពេញដៃ។ ដូច្នេះច្បាប់  អនុញ្ញាតនេះ គួរតែគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ពិនិត្យឡើងវិញផងដែរ មានតម្លាភាព ឬមានភាពមិនប្រក្រតី។​ ក្នុងអាណត្តលោក​ស្បោង សារ៉ាត់​ ជាអភិបាលខេត្តព្រះសីហនុ បញ្ហាវិវាទដីធ្លី ជាពិសេសសំណង់រឹងមាំ បានសង់នៅលើឆ្នេរសមុទ្រ រួមទាំង ខ្លួនឯងផងដែរ ជាពិសេសភរិយារបស់គាត់ មានរឿងរ៉ាវ បញ្ហាដីធ្លីដែលចេញមុខច្រើនជាងគេ។

...

ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មានយើងមិនអាចទាក់ទងបានទេ ពីលោកស្បោង សារ៉ាត់ ក៏ដូចជាលោកយន្ដ​ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ៕ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print