ភ្នំពេញ, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ធ្នាំ២០២១ នៅសាលប្រជុំទុរេនសាលាខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែ មីនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយកនាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ចំណែកលោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អភិបាលក្រុង ស្រុក មេបញ្ជាការកងកំលាំងទាំងបីប្រភេទ ចូលរួមកិច្ចប្រជុំតាមរយៈ Online zoom meeting ។
កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ ពិភាក្សាទៅលើ
១. សេចក្តីព្រាងរបាយការណ៍ប្រចាំខែ មីនា ឆ្នាំ២០២១ ស្តីពីអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២. សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
៣. ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែ មករា – មីនា ឆ្នាំ២០២១ ។
៤.បញ្ហាផ្សេងៗ៕
ដោយ, សិលា