ប្រធានក្រុម Yeovil Town កីឡាករ Lee Collins បានទទួលមរណភាពក្នុងវ័យ៣២ឆ្នាំ។ កីឡាករ Collins បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លិបWolverhampton Wanderers និងចំណាយពេលនៅក្លិប Port Vale, Barnsley, Northampton Town, Mansfield Town និង Forest Green Rovers មុនពេលចូលរួមជាមួយក្លិប Yeovil ក្នុងឆ្នាំ២០១៩ ។
តាម BBC Sport បានផ្សាយថា កីឡាកររូបនេះបានចូលលេងក្នុងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិបនៅថ្ងៃទី៦ ខែកុម្ភៈទល់នឹងក្រុមStockport។ ក្លិប Yeovil ដែលមិនបានបង្ហាញពីមូលហេតុនៃការស្លាប់របស់កីឡាករ Collins នោះទេ ដែលគាត់ត្រូវលេងនៅកម្មវិធី National League កាលពីថ្ងៃសុក្រ ប៉ុន្តែ ត្រូវបានពន្យារពេល។
សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា “ទាំងអស់នៅក្លិបបាល់ទាត់ Yeovil Town កំពុងយំសោកចំពោះការបាត់បង់ប្រធានក្រុម Lee Collins។ គាត់បានទទួលមរណភាពយ៉ាងក្រៀមក្រំកាលពីម្សិលមិញហើយគំនិតនិងការអធិស្ឋានរបស់យើងបានទៅដល់ក្រុមគ្រួសារនិងមិត្តភក្តិរបស់គាត់។ យើងស្នើសុំឱ្យអ្នករាល់គ្នាគោរពភាពឯកជនរបស់គ្រួសារនៅពេលនេះ” ។
កីឡាករ Collins បានអវត្តមានដោយសាររបួសនៃរដូវកាលនេះ ប៉ុន្តែបានវិលត្រឡប់ទៅរកកៅអីបម្រុងវិញកាលពីសប្តាហ៍មុនក្នុងជ័យជម្នះ ៣-១ លើក្រុម Barnet ។
Collins គឺជាផ្នែកមួយរបស់ក្រុម Wolves ដែលរួមមានអ្នកចាំទី Wayne Hennessey និងអតីតខ្សែបម្រើ Mark Davies របស់ Bolton ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Youth ក្នុងឆ្នាំ២០០៥ ដោយចាញ់បាល់ប៉េណាល់ទីលើក្រុម Southampton ៕ដោយ៖ ភារៈ