ខេត្តកំពង់ចាម , ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាត់ឲ្យ លោក តូច ប៊ុន ហ៊ួរ រដ្ឋលេខាធិការ និងសហការី នាំយកអំណោយមួយចំនួន ទៅប្រគល់ជូនលោកអភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ ដើម្បីចាត់ចែងផ្តល់ជូនប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងស្រុកជើងព្រៃ ដែលក្នុងនេះរួមមាន៖
១- អង្ករចំនួន ២តោន,
២- ម៉ាសចំនួន ៣ម៉ឺនម៉ាស (ជូនរដ្ឋបាលស្រុក១ម៉ឺនម៉ាស និង២ម៉ឺនម៉ាស សម្រាប់១០ឃុំ ក្នុងស្រុកជើងព្រៃ),
៣- អាល់កុលចំនួន ២០០លីត្រ និង
៤- ថវិកាចំនួន៤លានរៀល៕
...
ដោយ, សិលា