ស្ថានភាពនៅមីយ៉ាន់ម៉ា៖ អូស្ត្រាលីទាមទារឱ្យទាហានដោះលែងទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រីស៊ូជី

ចែករំលែក៖

នៅថ្ងៃទី២ខែមេសា អូស្ត្រាលី បានអំពាវនាវដល់កម្លាំងយោធាដែលកំពុងតែកាន់អំណាចនៅមីយ៉ាន់ម៉ាដោះលែងទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អោងសាន ស៊ូជី គឺលោក Sean Turneel ជាជនជាតិអូស្ត្រាលី។
លោក Sean Turnell សាស្ត្រាចារ្យសេដ្ឋកិច្ច មកពីមហាវិទ្យាល័យ Macquarie នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី បានធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចឲ្យលោកស្រីស៊ូជីជាច្រើនឆ្នាំកន្លងមក ។ លោក Turnell ត្រូវបានចោទប្រកាន់ទោសកាលពីសប្តាហ៍កន្លងមក រួមទាំងលោកស្រីស៊ូជី និងរដ្ឋមន្ត្រីជាច្រើនរូបទៀត។
នៅក្នុងសេចក្តីប្រកាស ក្រសួងពាណិជ្ជកម្ម អូស្ត្រាលី ចាត់ទុកសកម្មភាពខាងលើគឺជាការឃុំខ្លួនតាមអំពើចិត្ត ។ លោក Turnell ត្រូវបានហាមឃាត់ជួបជាមួយមន្ត្រី នៅក្នុងស្ថានទូតអូស្ត្រាលីផងដែរ។
អូស្ត្រាលី នៅតែបន្តសកម្មភាពទាមទារឱ្យដោះលែងជនជាតិអូស្ត្រាលី ហើយទាមទារឲ្យផ្តល់ហេតុផលច្បាស់លាស់ស្តីពីការចាប់ខ្លួនជនជាតិអូស្ត្រាលី ។ អូស្ត្រាលី អំពាវនាវដល់យោធាដោះលែងលោក Turnell ឱ្យវិលត្រឡប់មកប្រទេសវិញដើម្បីជួបជុំគ្រួសារ។
លោកTurnell គឺជាជនជាតិអូស្ត្រាលីដំបូងបង្អស់ដែលបានចាប់ខ្លួនដោយយោធាមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ផ្តួលរំលំរដ្ឋាភីបាលរបស់លោកស្រីស៊ូជី។
នៅក្នុងកិច្ចប្រជុំលើកទីបី ស្តីពីស្ថានភាពមីយ៉ាន់ម៉ា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យពលរដ្ឋជាង៥០០នាក់ស្លាប់ និងរាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ឥណ្ឌា និងថៃ។ អង្គការសហប្រជាជាតិបានអំពាវនាវដល់ទាហានត្រូវតែបញ្ឈប់អំពើហិង្សា នឹងពិភាក្សាស្វែងរកដំណោះស្រាយ៕ ដោយ សាធី

...

រូបភាព៖ Plo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print