ចិនស្នើបើកការស្រាវជ្រាវ ប្រភពកូវីដ១៩ អាចបែកធ្លាយចេញពីបន្ទប់ពិសោធនៅអាមេរិក

ចែករំលែក៖

បើទោះបីអង្គការសុខភាពពិភពលោក WHO ប្រកាស់របាយការណ៍ស្រាវជ្រាវ តែភាគីអាមេរិក មិនទទួលយកឡើងដោយទាមទារឲ្យផ្តល់ព័ត៌មានឲ្យបានច្បាស់ជាងនេះ។ នៅពេលនេះដែរ ភាគីចិនក៏បានស្នើដល់អង្គការសុខភាពពិភពលោក បើកការស្រាវជ្រាវ ដោយចិនសង្ស័យថា វីរុសកូវិដ១៩ កើតចេញពីបន្ទប់ពិសោធយោធា Fort Detrick របស់អាមេរិក។
ទីក្រុងប៉េកាំង បានស្នើបើកការស្រាវជ្រាវខាងលើកើតឡើង ក្រោយពេលអង្គការ WHO ប្រកាសថា នឹងបើកការស្រាវជ្រាវស៊ីជម្រៅជាងនេះ ទៅលើទ្រឹស្តីថា កូវីដ១៩ អាចធ្លាយចេញពីបន្ទប់ពិសោធនៅវូហាន។ អង្គការសុខភាពពិភពលោកបានទៅស្រាវជ្រាវនៅវូហាន ហើយកាលពីថ្ងៃទី ៣០ ខែមីនា បានចេញរបាយការណ៍ស្រាវជ្រាវ បង្ហាញឲ្យឃើញថា វីរុសកូវីដ១៩ មិនមែនលេចចេញពីមន្ទីរពិសោធរបស់ចិនឡើយ។
សារព័ត៌មាន Wall Street Journal បានផ្សាយថា នៅថ្ងៃទី១ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ថា ពីមូលដ្ឋាន WHO បានលើកឡើងថា ការបែកធ្លាយវីរុសចេញពី មន្ទីរពិសោធក្នុងទីក្រុងវូហាន គឺជារឿងកម្រ។
មន្ត្រីចិនបានលើកឡើងថា«ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា មន្ទីរពិសោធរបស់ចិននៅវូហាន បានស្រាវជ្រាវ ប៉ុន្តែដោយឡែកមន្ទីរពិសោធនៅអាមេរិក Fort Detrick មិនទាន់បើកទ្វារឲ្យក្រុមអ្នកស្រាវជ្រាវចូលទៅកាន់ទីនោះនៅឡើយទេ។ យើងសង្ឃឹមថា អាមេរិក និងបើកទ្វារ ផ្តល់ការស្រាវជ្រាវដោយស្មោះត្រង់ដូចប្រទេសចិនកន្លងមក។
ការចោទប្រកាន់ពីប្រភពកូវីដ១៩ ក៏ជាមូលហេតុបណ្តាលឲ្យមានការរើសអើង ជាតិសាសន៍អាស៊ីនៅក្នុងទឹកដីអាមេរិក។ កន្លងមកអតីតប្រធានាធិបតីដូណាល់ ត្រាំ បានហៅវីរុសកូវីដ ១៩ ថាជាវីរុសចិន ដែលជាសកម្មភាពញុះញ៉ង់ឲ្យស្អប់ចិន ៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print