ភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍ក្នុងហ្វេសប៊ុនថាៈ ផ្លូវជាតិលេខ ៣ (១៤៣គមពីភ្នំពេញ-កំពត) គឺជាផ្លូវជាតិដែលមានសារៈសំខាន់មួយសំរាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលត្រូវធ្វើដំណើរមកកាន់ភូមិភាគនារតីនៃព្រះរាជាណាចក្រកម្ពុជា រឺមកកាន់តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ផ្លូវជាតិលេខ៣នេះអាចនាំអ្នកដំណើរមកកាន់តំបន់សំខាន់ៗដូចជាទីរួមខេត្តកំពត ខេត្តកែប រឬក៏អាចហួសទៅខេត្តព្រះសីហនុក៏បាន ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវជាតិលេខ៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជួសជុល និងស្ថាបនាអោយមានភាពស្រស់ស្អាត និងងាយស្រួលក្នុងការធ្វើដំណើរ ។
ដោយសារតែសក្កានុពលនៃផ្លូវនេះ តំបន់មួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ៣ មានការអភិវឌ្ឍន៍ច្រើនដូចជាអភិវឌ្ឍន៍ខាងរោងចក្រសហគ្រាស សិប្បកម្ម និងឃ្លាំងស្តុកទំនិញជាដើម ដែលទាំអស់នេះគឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ឡើង។ ការរីកចម្រើនទាំងអស់នេះគឺដោយសារប្រទេសយើងមានសុខសន្តិភាព៕
ដោយ៖ សុវណ្ណារ៉ា