​បំផ្ទុះ​គ្រាប់បែក​រថយន្ត​អត្តឃាត​ស្លាប់​ និង​រង​របួស​ជិត​៤០​នាក់​នៅ​ទួ​រ​គី​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ប្រទេស​ទួ​រ​គី​មានការ​វាយប្រហារ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​បាន​បណ្តាល​ឲ្យ​ស្លាប់​ប៉ូលិស​២​នាក់​ និង​៣៥​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ស្រាល​ ។​

​ប្រភព​ព័ត៌មាន​ចេញផ្សាយ​បឋម​បាន​បញ្ជាក់​ថា​ ការ​បំផ្ទុះ​រថយន្ត​អត្តឃាត​បាន​កើតឡើង​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទួ​រ​គី​ ខេត្ត​ Mardin​ កាលពី​ថ្ងៃ​ទី​៤​ ខែមីនា​ ។​ ការ​វាយប្រហារ​ភេរវកម្ម​នេះ​ ត្រូវ​គេ​ដឹង​ថា​ ជា​ទ​ង្វើ​របស់​ក្រុម​ឧទ្ទាម​ជនជាតិ​ឃើ​ដ​។​

​ពុំ​មាន​ព័ត៌មាន​លម្អិត​ទាក់ទង​ការ​វាយប្រហារ​ភេរវកម្ម​ខាងលើ​នេះ​ឡើយ​ ។​ ប៉ុន្តែ​ប្រភព​ពី​មន្ត្រី​សន្តិសុខ​ទួ​រ​គី​បាន​បញ្ជាក់​ថា​ ទ​ង្វើ​វាយប្រហារ​ភេរវកម្ម​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​ឧទ្ទាម​ PKK​ (​គណបក្ស​ពលករ​ឃើ​ដ​)​ ដែល​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ Nusaybin​ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ស៊ី​រី​ ។​

​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទួ​រ​គី​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់​ ។​ គោលដៅ​ក្នុង​ការ​វាយប្រហារ​ភាគច្រើន​សំដៅ​ទៅ​លើ​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ ។​ ប្រធានាធិបតី​ទួ​រ​គី​ លោក​ Recep​ Tayyip​ Erdogan​ កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​ប្តេជ្ញា​បន្តសកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ និង​កម្ទេច​ក្រុម​ឧទ្ទាម​រហូត​ដល់ទី​បញ្ចប់​ ។​

​គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ មនុស្ស​២៨​នាក់​បាន​បាត់បង់​ជីវិត​ និង​៦១​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​ គឺ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​ក្នុង​ទីក្រុង​ Ankar​ ប្រទេស​ទួ​រ​គី​តែ​ម្តង​ ។​ ការ​វាយប្រហារ​នោះ​បាន​ធ្វើ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទួ​រ​គី​រន្ធត់​ចិត្តជា​ខ្លាំង​ ពីព្រោះ​វាយ​បាន​គោលដៅ​ទៅ​លើ​ក្បួន​រថយន្ត​របស់​កងកម្លាំង​យោធា​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​នោះ​តែ​ម្តង​ ៕​

hi-852-turkey-car-bomb

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print