ឆ្លងកាត់ការពិភាក្សាគ្នាជាច្រើនដងកន្លងមក ទីបំផុត”កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ”

ចែករំលែក៖

ភ្នំពេញ, ឆ្លងកាត់ការពិភាក្សាគ្នាជាច្រើនដងកន្លងមក ទីបំផុត”កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ”។ នេះជាការថ្លែងរបស់ លោក អគ្គរាជទូត ឡុង ឌីម៉ង់ កម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ។

លោកលើកឡើងថា, ឆ្លងកាត់ការពិភាក្សាគ្នាជាច្រើនដងកន្លងមក ទីបំផុត”កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ” ដែលស្ថានទូតសហការជាមួយមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសងណាំបានសម្ពោធដាក់អោយសិក្សាជាលើកដំបូងតាមអនឡាញកាលពីព្រឹកថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១នេះហើយ។

លោក អគ្គរាជទូត ឡុង ឌីម៉ង់ និងលោក Lee Sang-Rak ប្រធានមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសងណាំបានអញ្ជើញជាអធិបតីក្នុងពិធីដាក់អោយដំណើរការគម្រោងដ៏មានសារៈសំខាន់នេះសម្រាប់កូនកាត់ខ្មែរ-កូរ៉េ នូវភាសា និងវប្បធម៌ អរិយធម៌ខ្មែរ។ ការសិក្សាតាមអនឡាញរយៈពេល២ម៉ោងរៀងរាល់ថ្ងៃសៅរ៍ដែលបង្រៀនដោយនិស្សិតខ្មែរ២រូប មានការគាំទ្រពីយ៉ាងខ្លាំងពីស្ត្រីខ្មែររៀបការស្វាមីកូរ៉េ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print