Barty និង Andreescu ប៉ះគ្នាលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រ Miami Open

ចែករំលែក៖

កីឡាការិនីលំដាប់លេខ១ពិភពលោក Ash Barty និងអតីតម្ចាស់ជើងឯក US Open កីឡាការិនី Bianca Andreescu បានបញ្ចប់ការឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miami Open ដោយបានរៀបចំការជួបគ្នាក្នុងអាជីពជាលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រ

សារព័ត៌មាន CNA បានដកស្រង់ពីរ៉យទ័រមកផ្សាយថា កីឡាការិនីសញ្ជាតិអូស្រ្តាលី Ash Barty បានចំណាយពេលមួយឆ្នាំចុងក្រោយនៅផ្ទះដោយសារតែជំងឺរាតត្បាត COVID-19 ហើយទីក្រុងម៉ៃអាមីគឺជាការប្រកួតលើកដំបូងរបស់នាងនៅក្រៅប្រទេសចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ។ នាងក៏ជាម្ចាស់ការពារតំណែងជើងឯកនៅក្នុងព្រឹត្តិការណ៍ WTA 1000 

ចំណែកកីឡាការិនី Andreescu ក៏បានត្រឡប់មកធ្វើសកម្មភាពវិញបន្ទាប់ពីរងរបួសរយៈពេល១៥ខែក្នុងព្រឹត្តិការណ៍ Australian Open កាលពីខែកុម្ភៈ ប៉ុន្តែបន្ទាប់ពីលេងព្រឹត្តិការណ៍បន្តនៅទីក្រុង Melbourne នាងត្រូវដកខ្លួនចេញពីការប្រកួតនៅ Adelaide, ដូហា និងឌូបៃដោយមានបញ្ហាជើង។

កីឡាការិនី Barty បាននិយាយថា កីឡាការិនីជនជាតិកាណាដា Andreescuមានការប្រកួតជុំទាំងអស់ដែលធ្វើឱ្យនាងប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងមួយ បន្ទាប់ពីទទួលជ័យជម្នះក្នុងលទ្ធផល ៦-៣ និង ៦-៣ លើកីឡាករ Elina Svitolina ខ្ញុំមិនបានលេងជាមួយនាងពីមុនទេ ហើយក៏មិនបានប៉ះជាមួយនាងដែរ

កីឡាការិនីវ័យ២០ឆ្នាំ Andreescu ត្រូវការកម្លាំងកាយសម្បទាទាំងអស់ដើម្បីយកឈ្នះគូប្រជែងកីឡាការិនីសញ្ជាតិក្រិក Maria Maria Sakkari ក្នុងលទ្ធផល ៧-៦ (៧) ៣-៦ ៧-៦ (៤) នៅក្នុងការប្រកួតដែលបានបញ្ចប់នៅម៉ោង១និង៣៥នាទីរសៀលម៉ោងក្នុងស្រុក។

កីឡាការិនីរូបនេះបាននិយាយបន្ទាប់ពីបានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់នាងចាប់តាំងពីការឈ្នះ US Open ឆ្នាំ២០១៩ថា ពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំមិនសូវមានកាយសម្បទាល្អ ខ្ញុំចង់លេងប៉ះ Barty ជាយូរមកហើយរីករាយដែលមានឱកាសចុងក្រោយរបស់ខ្ញុំ

Andreescu បានអះអាងថា នាង (Bartyបានក្លាយជាលេខមួយហើយ នាងពិតជាធ្វើបានល្អណាស់។ ស្ទីលលេងរបស់នាងក៏ជាអ្វីដែលខ្ញុំមិនធ្លាប់មានបទពិសោធន៍ ។ ខ្ញុំចូលចិត្តការប្រកួតប្រជែង ហើយខ្ញុំដឹងថានាងនឹងប្រកួតប្រជែងជាមួយខ្ញុំនៅថ្ងៃសៅរ៍នេះ” ដោយ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print