វិមានកាពីតូលរបស់អាមេរិក រងការវាយប្រហារជាថ្មីដោយការបើករថយន្តបំបុក បណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ចំណែកជនដៃដល់ត្រូវប៉ូលិសបាញ់សម្លាប់។
ហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី៣ខែមេសា វិមានកាពីតូលរងការវាយប្រហារ ហើយពេលនេះត្រូវបិទដើម្បីធ្វើការសុើបអង្កេត។ ជនដៃដល់បានបើករថយន្តបំបុកហើយប្រើកាំបិតវាយប្រហារទៅលើកម្លាំងសន្តិសុខ។
នៅក្នុងសន្និសីទកាសែត លោក Yogananda Pittman មន្ត្រីប៉ូលិសគ្រប់គ្រងវិមានរដ្ឋសភា បានឱ្យដឹងថា ជនដៃដល់បានបើករថយន្តបំបុកកម្លាំងប៉ូលិស ហើយបុកចូលរបងអគារ រួចយកកាំបិតដែកកាប់កម្លាំងប៉ូលិសតែម្តង។
ប៉ូលិសដែលស្លាប់ដោយការវាយប្រហារនោះឈ្មោះ William Billy Evans មានបទពិសោធន៍ដល់ទៅ១៨ឆ្នាំ បម្រើការក្នុងកម្លាំងប៉ូលិសការពារសន្តិសុខវិមានកាពីតូល។
លោក Robert Contee ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា «មកទល់ពេលនេះមិនទាន់អាចសន្និដ្ឋានបានថាជាការវាយប្រហារភេរវកម្ម ឬយ៉ាងណានោះទេ ។ ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវ »
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដល់ការស្លាប់របស់ប៉ូលិសដែលមានបទពិសោធន៍ខ្ពស់ ។ ទន្ទឹមនឹងនោះលោកក៏បានបញ្ជាឱ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង។
កម្លាំងការពារជាច្រើនក៏បានបញ្ជូនទៅកាន់វិមានរដ្ឋសភា ដោយខ្លាចមានការណីវាយប្រហារផ្សេងទៀតកើតឡើង ។ សកម្មភាពវាយប្រហារកើតឡើងក្រោយពេលប៉ូលិសការពារវិមានការពីតូលប្តឹងលោកត្រាំ ទាមទារប្រាក់សំណងជាច្រើន ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សានៅវិមានកាពីតូល៕
រូបភាព៖ baogiaothong