សមត្ថកិច្ចព្រំដែនទទួល​ពលករ​ខ្មែរ​ត្រឡប់​មក​ពីថៃ​ចំនួន២៤នាក់ បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​

ចែករំលែក៖

ខេត្តបាត់ដំបង÷ កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រំដែន​គីឡូ​៩​ សហការ​ជាមួយ​កម្លាំង​​យោធា​ផ្នែក​សឹក​រង​,​ កម្លាំង​វរ​សេនា​តូច​លេខ​៥៣៣​ និង​កម្លាំង​ប៉ុស្តិ៍​នគរ​​បាល​រដ្ឋបាល​ជ្រៃ​សីមា​ បានទៅ​ទទួល​ប្រជាពលរដ្ឋ​ជាពលករខ្មែរត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន២៤នាក់ ចូល​មក​ប្រទេស​កម្ពុជា​វិញ​ រួចយកទៅធ្វើចត្តាឡីស័ក។

ការទៅទទួលបងប្អូនត្រឡប់មកពីប្រទេសវិញនេះបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី២ខែមេសា ឆ្នាំ២០២១ នៅចំណុច​ភូមិ​ស្ពាន​យោល​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ក្នុងនោះមានទាំងអស់ ចំនួន​ ២៤​នាក់​(​ស្រី​១០​នាក់និងក្មេង​ប្រុស​១​នាក់​) ។​

មន្រ្តីនគរបាលដែលចុះទៅទទួលបងប្អូនទាំង២៤នាក់នេះបាននិយាយថា ប្រតិបត្តិការនេះធ្វើឡើងតាម​ការ​ណែ​​នាំ​ របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ស្តី​ពី​ការ​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញ​ ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ។​
​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​ ក៏​ធ្វើការ​អប់រំ​ណែនាំ​ ហើយ​កម្លាំង​ បាន​ប្រគល់​ពួក​គាត់​ឲ្យ​ទៅ​ក្រុម​គ្រូពេទ្យ​ដើម្បី​ទទួលយក​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​អនុ​វិទ្យាល័យ​កូនភ្នំ​៣២​ ស្រប​តាម​វិធានការ​និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print