​តុលាការ​វៀតណាម​ កាត់ទោស​ប្រហារជីវិត​ជនល្មើស​​២​នាក់​ ក្រោយ​​លួច​ដឹកជញ្ជូន​គ្រឿងញៀន​ខុស​ច្បាប់​ ប្រមាណ៤០គីឡូ​

ចែករំលែក៖

អន្តរជាតិ​​៖​ តុលាការខេត្ត​អាន យ៉ាង ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែមេសា​ ឆ្នាំ​២០២១​ បានបេីកសេវនាការកាត់ទោស​ប្រហារជីវិត​ បុរស​២​នាក់​ចំពោះ​ការ​លួច​ធ្វើ​ចរាចរណ៍​ថ្នាំញៀន​ប្រមាណ​៤០​គីឡូក្រាម​ពី​កម្ពុជា​ចូល​វៀតណាម​។​

​នៅក្នុងសេវនាការតុលាការ​ខេត្ត​ ​បាន​រកឃើញថាជនល្មេីស២នាក់នេះ​ ម្នាក់ឈ្មោះ អាន ង៉ុក ហា អាយុ​៣៦​ឆ្នាំ និង​ម្នាក់ទៀតឈ្មោះ​ ង្វៀន ឌុ​ក តា​យ អាយុ​២១​ឆ្នាំ​ ពិតជាមាន​កំហុស​ចំពោះ​ការ​លួច​ដឹកជញ្ជូន​ដោយ​ខុស​ច្បាប់សារធាតុ​​ញៀន​ប្រាកដមែន។

​គួររម្លឹក​ថា ឆ្មាំ​ព្រំដែន​ខេត្ត​អាន យ៉ាង កាលពី​ថ្ងៃ​ទី៨​ ខែឧសភា​ ​ឆ្នាំ​២០២០កន្លងទៅ​ បាន​ប្រទះឃើញ​ជនល្មើស​ឈ្មោះ​ហា​ ​និងឈ្មោ​តា​យ រួម​ជាមួយ​បុរស​ម្នាក់​ទៀត​ឆ្លង​ពី​កម្ពុជា​ចូល​វៀតណាម​តាម​ទូក​មួយ ដោយ​មាន​យួរថង់​ផ្លា​ស្ទិកពណ៌​ខ្មៅ​។​​ ភ្លាមនោះ​​ឆ្មាំ​ព្រំដែន​ដើរ​សំដៅ​ពួកគេ បុរស​ទាំង​នេះ​បាន​រត់​ឡើង​ជិះ​ម៉ូតូ​ដែល​កំពុង​រង់ចាំ​ស្រាប់ និង​ក្រោយមក​ឡើង​ជិះ​រថយន្ត​មួយ​ឆ្ពោះទៅ​កាន់​ស្រុក​អាន ភូ ក្នុង​ខេត្ត​ដដែល​។​

​ប្រភពដដែល​ បន្តថា​ បន្ទាប់មកពួកគេ​បាន​ទៅ​ដល់​ផ្សារ​មួយ រួចទម្លាក់ចោល​ស្បោង​ផ្លា​ស្ទិក ហើយ​អាជ្ញាធរ​បាន​ដេញចាប់​បាន​ ឈ្មោះ​​ហា​ និង​ឈ្មោះ​តា​យ តែ​ជន​ទី​៣​បាន​រត់គេចខ្លួន​បាត់​។​នៅក្នុង​រថយន្ត មានថ្នាំញៀន​ប្រមាណ​៤០​គីឡូក្រាម​ត្រូវ​បាន​រកឃើញ​​នៅក្នុង​ថង់​ផ្លា​ស្ទិក​ជាច្រើន​។

ក្រោយ​ឃាត់ខ្លួនរួច​ ​ជនល្មើស​​ទាំង​ពីរនាក់នេះ​ ​បាន​សារភាព​ថា ពួកគេ​បាន​ដឹកជញ្ជូន​ថ្នាំញៀន​ទាំងនេះ​ទៅ​ពី​កម្ពុជា​ទៅ​កាន់​ទីក្រុង​ហូជីមិញ​ ​ដើម្បី​ប្រគល់​ឲ្យបុរស​ទី​៣​។​

​គួរបញ្ជាក់​ថា ប្រទេសវៀតណាម​មាន​ច្បាប់​ប្រឆាំង​ថ្នាំញៀន​ដ៏​តឹងរឹង​បំផុត​មួយ​ ក្នុងចំណោម​ច្បាប់​ថ្នាំញៀន​តឹងតែង​នានា​ក្នុងពិភព​លោក​។​ ចំពោះជន​ណា​ដែល​ត្រូវបាន​រកឃើញ​ថា​មាន ឬ​លួច​ដឹកជញ្ជូន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​ត្រឹម​​តែ​០,៦​គីឡូក្រាម ឬ​មេតំ​ហ្វេ​តា​មីន​២,៥​គីឡូក្រាម គឺប្រឈមនិង​ការប្រហារជីវិត​៕ដោយ៖ស តារា

...

រូបភាព​៖​នៅក្នុង​សវនាការ​នៃ​តុលាការ​ខេត្ត​អាន យ៉ាង​កាលពី​ថ្ងៃ​១ មេសា ឆ្នាំ​២០២១ ជនល្មើស​ឈ្មោះ​ អាន ង៉ុក ហា (​ឆ្វេង​) និងឈ្មោះ​ ​ង្វៀន ឌុ​ក តា​យ(ស្ដាំ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print