Updated: ព័ត៌មានបន្ថែមចំពោះករណីបាញ់សម្លាប់ខ្លួនឯងនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ប៊ុនហុង អាយុ43ឆ្នាំ មន្ត្រីអ.ហលើផ្ទៃប្រទេស មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ស្រ្តីម្នាក់ជាអ្នកភូមិផ្ទះក្បែរខាងគ្នាក៏បានប្រាប់ឲ្យដឹងដែរថា ករណីនេះបណ្តាលពីជនរងគ្រោះសុំម្តាយរបស់ខ្លួនលក់ដី។

លោកយាយវ័យជាង70ឆ្នាំត្រូវជាម្តាយបាន និយាយបណ្តើរយំបណ្តើរថា មុនពេលកើតហេតុកូន ប្រុសគាត់មកពីធ្វើការក៏សុំ គាត់លក់ដីថាសងអេស៊ីលីដា ហើយរូបគាត់ក៏ថាឯងចាញ់ល្បែងឬ។ ពេល នោះកូនប្រុសគាត់ឡើងទៅលើផ្ទះជាមួយប្រពន្ធទើបមកពីធ្វើការនៅរោងចក្រ ស្រាប់តែគាត់ឮសំលេងលាន់ផាំង ប្រពន្ធក៏ស្រែកយំរកគេជួយ។

ជនរងគ្រោះដេកស្លាប់នៅ លើគ្រែពូកក្បែរកាំភ្លើងម៉ាក k59។ ជនរងគ្រោះ បាញ់ត្រូវសៀតថ្កាឆ្វេង1គ្រាប់៕

image355

20160304080137

image

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print