អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី៣នៅសង្កាត់មិត្តភាព ប្រើប្រាស់រថយន្តតពន្លត់អគ្គីភ័យអស់៨គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅជាន់ទី៣ បានឆាបឆេះបង្កអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ រត់ចេញជាន់ជើងគ្នា។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ១៦៨E៣ តាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយ គេសង្គេតឃើញមានផ្សែខ្មួរខ្មាញ់ហុយចេញពីផ្ទះល្វែងលេខ១៧៨E៣ជាន់ទី៣ ដែលសង់ឡើងពីថ្មប្រក់សង្ក័សី បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនេាះ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ហើយបន្តឆេះរាលដាលខូចខាតអស់ទាំងស្រុងតែម្ដង។ ភ្លាមៗនោះផងដែរប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ចំនួន៨គ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់កំុមានការឆាបឆេះរាលដាល ដល់លំនៅដ្ឋានប្រជាពលរដ្ឋដទៃទៀត ។ ប៉ុន្តែទេាះជាយ៉ាងណាមិញ ដោយការឆេះនេះឆេះនៅជាន់ទី៣ដូច្នេះ មានការពិបាកបន្តិច ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាតទ្រព្យទាំងស្រុងបែបនេះ។

ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់ម៉ោង៨ និង២៥នាទីថ្ងៃដដែលទើបបាញ់ទឹកពន្លត់ភ្លើងទាំងស្រុងអគ្គិភ័យនេះបណ្ដាលមកពីទុស្សេបង្គោលភ្លើង តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារៈទាំងស្រុង។

20160304080146

20160304080147

20160304080148

20160304080147 (1)

image

image

image

image

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print