ភ្នំពេញ៖ នៅវេលាម៉ោង៩យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ត្រង់ចំណុចក្បែររោងកុនលុច តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង ពណ៌ស បានបុកជនពិការជើងម្នាក់កំពុងឆ្លងផ្លូវបណ្តាលឲ្យដួលបែកក្បាល។
ករណីនេះត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះឃើញមានការអាណិតអាសូរក៏ហៅរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ ប៉ុន្តែនៅពេលដល់មន្ទីរពេទ្យបានបន្តិចជនរងគ្រោះក៏បានបាត់បង់ជីវិតទៅ។
ជនរងគ្រោះពិការនេះមានអាយុប្រហែលជាង៣០ឆ្នាំ មិនត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ។ បច្ចុប្បន្នគេកំពុងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីយកសពជនរងគ្រោះទៅបុណ្យតាមប្រពៃណី៕
...
ដោយ៖ ប្រាថ្នា